ជាការពិតណាស់មនុស្សគ្រប់រូបសុទ្ធតែចាប់ផ្ដើមពីការងារដំបូងនៅក្នុងជីវិត មុនពេលដែលពួកគេទទួលបានជោគជ័យ សូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក បុគ្គលល្បីៗជាច្រើនក៏ដោយសុទ្ធតែធ្លាប់ឆ្លងកាត់ការងារដំបូងទាំងអស់ ទម្រាំបន្តជំហ៊ានមកដល់បច្ចុប្បន្ន។ ដោយឡែកវាគ្រាន់តែខុសប្លែកពីគ្នានៃប្រភេទការងារដែលពួកគេទទួលបានប៉ុណ្ណោះ ជាក់ស្ដែងដើម្បីកាន់តែច្បាស់ខាងក្រោមនេះជាមហាសេដ្ឋីលំដាប់ពិភពលោក និងបុគ្គលល្បីៗចំនួន ៥ រូបដែលចាប់ផ្ដើមពីការងារតូចទាបដំបូងបំផុត រហូតក្លាយជាកំពូលអ្នកមាន និងកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃក្នុងនោះរួមមាន៖
១. ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ចាប់ផ្ដើមពីបុគ្គលិកនៅក្នុងហាង Mcdonald’s មកទល់សព្វថ្ងៃជាមហាសេដ្ឋីលំដាប់ទី១ លើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៥៣.៧២ ពាន់លានដុល្លារអាមេរិក។
២. មហាសេដ្ឋីលំដាប់ទី៤ លើពិភពលោក លោក Warren Buffett ចាប់ពីផ្ដើមពីអ្នករត់កាសែតតាមផ្ទះ រហូតក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៨៤.៨ ពាន់លានដុល្លារអាមេរិក។

៣. អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ចាប់ផ្ដើមដំបូងជាបុគ្គលិកនៅហាងការ៉េម Baskin-Robbins រហូតក្លាយជាអ្នកនយោបាយ និងជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៤ និងជាជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកដំបូងបង្អស់ដែលជាប់ឆ្នោត ក្នុងរយៈពេលពីរអាណត្តិគឺក្នុងឆ្នាំ ២០០៨ និង ២០១២។

៤. ស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs ផ្ដើមចេញពីកម្មររោងចក្រ HP តស៊ូបង្កើតក្រុមហ៊ុន Apple ជួបប្រទះឧបសគ្គជាច្រើន ទម្រាំទទួលបានភាពល្បីល្បាញពាសពេញពិភពលោកនៅសព្វថ្ងៃនេះ។

៥. មហាសេដ្ឋី Jack Ma ផ្ដើមចេញពីអាជីពជាគ្រូបង្រៀនភាសាអង់គ្លេស ហើយទទួលបរាជ័យស្ទើរពេញមួយជីវិត ទម្រាំបង្កើតបានក្រុមហ៊ុន Alibaba។ លោក Jack Ma បានចូលនិវត្តន៍កាលពីដើមខែនេះជាមួយនឹងទឹកទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣៦ ពាន់លានដុល្លារអាមេរិក។

អត្ថបទ៖ លីនី


