យោងតាមក្រសួងវប្បធម៌ និងទេសចរណ៍បានបង្ហាញថាក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យសែនព្រះខែដែលចាប់ផ្ដើមកាលពីថ្ងៃសុក្រ ភ្ញៀវទេសចរចិនដែលបានធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១០៥ លាននាក់ ដែលជាតួលេខកើនឡើង ៧.៦% បើធៀបនឹងកាលពីឆ្នាំមុន។ ក្នុងនោះតួលេខរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាចំណូលពីវិស័យទេសចរណ៍ក្នុងស្រុកបានកើនឡើងដល់ចំនួន ៤៧.២៨ ពាន់លានយ័ន (ប្រមាណ ៦.៧ ពាន់លានដុល្លារអាមេរិក) ពោលគឺកើនឡើង ៨.៧% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រសួងបានកត់សម្គាល់ថាព្រឹត្តិការណ៍ជាច្រើនដែលលើកកម្ពស់គុណតម្លៃគ្រួសារ ស្នេហាជាតិ និងវប្បធម៌ប្រពៃណីវប្បធម៌ចិនត្រូវបានធ្វើឡើងនៅទូទាំងប្រទេសចិនក្នុងអំឡុងពេលពិធីបុណ្យសែនព្រះខែនេះ។ ដោយក្នុងចំណោមនោះពិធីបើកមហាស្រពទេសចរណ៍នៅសៀងហៃកាលពីល្ងាចថ្ងៃសៅរិ៍ដែលមានក្រុមសំដែងចំនួន ៣២ ក្រុមមកពី ១៩ ប្រទេស និងតំបន់ហើយទាក់ទាញអ្នកទស្សនាប្រមាណ ៣០ ម៉ឺននាក់។
ទន្ទឹមនឹងនេះក្រៅពីមហោស្រពសំដែងផ្សេងៗ នាពេលរាត្រីនៅតាមតំបន់មួយចំនួនដូចជា Xi’an , Chongqing , Xiamen និង Chengdu ដែលជាកន្លែងដ៏មានប្រជាប្រិយបំផុតសម្រាប់ការដើរកំសាន្តនីពេលយប់។ បន្ថែមពីនេះនៅតាមទីក្រុងបុរាណល្បីៗមួយចំនួនមានការតុបតែងភ្លើងលម្អដ៏ទាក់ទាញ ដើម្បីបង្ហាញពីភាពស្រស់ស្អាតបែបបុរាណរបស់ទីក្រុងនៅពេលយប់ក្នុងឱកាសពិធីបុណ្យនេះរួមមាន៖ ទីក្រុង Zhouzhuang ភាគខាងកើតប្រទេសចិន និងទីក្រុង Wuzhen នៅជាប់ខេត្ត Zhejiang ៕





អត្ថបទ៖ លីនី


