ក្រុមហ៊ុន 7NG នូវតែផ្តល់ជូនដីឡូតិ៍ជូនអតិថិជនរបស់ខ្លួនជាលើកទី ៣ ចំនួន​២៥០០​ឡូតិ៍បន្ថែមទៀត
អចលនទ្រព្យ September 16, 2019 Samrith Choung

កាលពីថ្ងៃទី​ ១៥​ ខែសីហា កន្លងទៅនេះ ក្រុមហ៊ុន 7NG បានធ្វើការប្រគល់ដីឡូតិ៍ ជូនអតិថិជនរបស់ខ្លួនចំនួន ២៥០០​ឡូតិ៍បន្ថែមទៀត​ ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ា ស្រី ចន្ធូ និងមេឃុំវិហារសួរគ៍ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក ម៉េង​ ឈាងហេងផងដែរ។

ឆ្លៀតឳកាសនោះផងដែរ​លោកឧកញ៉ា ស្រី ចន្ធូ ក៏បានថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួនដែលមានទំនុកចិត្តខ្ពស់ជឿជាក់លើក្រុមហ៊ុន 7NG តាំងពីដំណាក់កាលដំបូងរហូតដល់ពេលបច្ចប្បន្ន និង មិនចាញ់បោកការឃោសនារបស់ជនមួយចំនួនតូចដែលថាក្រុមហ៊ុនមិនមានដីឡូតិ៍បន្តផ្តល់ជូនអតិថិជន។

លោកបានបន្តទៀតថា​ ទឹកដីវិហារសួគ៍សព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយះពេលសព្វថ្ងៃនេះដោយការខិតខំព្យាយាមរបស់ក្រុមហ៊ុន 7NG ក្នុងរយះពេលដ៏ខ្លីនេះទឹកដីស្រុកខ្សាច់កណ្តាលនេះមានរោងចក្ររហូតដល់ទៅចំនួនដល់ទៅ​២០ និងមានប្រព័ន្ធទឹក អគ្គិសនីខ្វែងខ្វាត់​ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនថែមទៀតផង។”

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៣ហើយដែលក្រុមហ៊ុន 7NG បានប្រគល់ដីជូនអតិថិជនដែលសរុបមកនេះអតិថិជនបានទទួលបានប័ណ្ណកម្មសិទ្ធរហូតដល់ទៅ ៦៥០០ ឡូតិ៍រួចហើយ ជាមួយគ្នានេះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថានឹងបញ្ចប់ការផ្តល់ជូនដីឡូតិ៍ជូនអតិថិជនអោយចប់សព្វគ្រប់នៅចុងឆ្នាំ ២០១៩ខាងមុខនេះ៕