ប្រទេសវៀតណាមកំពុងនាំមុខអាស៊ានទាក់ទងនឹងភាគរយនៃស្រ្តីដែលធ្វើការក្នុងការងារសរុបដែលមានប្រហែល ៤៨.៥% ក្នុងឆ្នាំ ២០១៦ ដោយមានការផ្លាស់ប្ដូរតិចតួចកាលពីឆ្នាំ ២០០៩ នេះបើយោងតាមរបាយការណ៍របស់ ADB និង OECD ។ ប្រភពដដែលបានបង្ហាញថាប្រទេសវៀតណាមតាមពីក្រោយដោយប្រទេសឡាវចំនួន ៤៦% និងប្រទេសថៃមានចំនួន ៤៥% ។
តួលេខនេះត្រូវបានផ្សព្វផ្សាយនៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលដែលសង្ខេបពីតំបន់នៅអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ និងត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញាដោយធនាគារអភិវឌ្ឍន៍អាស៊ី និង អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍និស្សិត (OECD)។ តាមរបាយការណ៍បានបង្ហាញថា ៤៨.១% នៃនិយោជិកក្នុងវិស័យសាធារណៈនៅប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៦ ជាស្ត្រីដែលកើនឡើងពី ៤៦% ក្នុងឆ្នាំ ២០០៩ ហើយតួលេខចុងក្រោយ គឺខ្ពស់ជាងអត្រាមធ្យមរបស់អាស៊ានដែលមាន ៤៦.៩% ក្នុងចំណោមប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងថៃ ដែលជាសមាជិក។
និយាយជាទូទៅរបាយការណ៍បានគូសបញ្ជាក់ថាស្ត្រី និងបុរសត្រូវបានតំណាងស្ទើរតែស្មើគ្នានៅក្នុងការងារវិស័យសាធារណៈនៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែអត្រាបានធ្លាក់ចុះទាក់ទងនឹងអ្នកតំណាងនយោបាយរបស់ស្ត្រី ត្រូវបានចាត់ទុកថាទស្សនៈរបស់ស្ត្រីត្រូវបានគេយកមកពិចារណាក្នុងការធ្វើគោលនយោបាយ។ ដោយធ្វើឲ្យប្រទេសនេះឈរនៅលំដាប់ទី៣ ក្នុងចំនួន ២៧% នៅពីក្រោយប្រទេសហ្វីលីពីន និងប្រទេសឡាវ បើគិតទៅលើចំនួនសមាជិកសភាជាស្ត្រីដែលខ្ពស់ជាងអត្រាមធ្យមរបស់អាស៊ាន ២០% និងនាំមុខប្រទេសថៃ ៥% ៕

អត្ថបទ៖ លីនី


