លោក Sylvester Stallone គឺជាតារាសម្ដែងដែលតស៊ូគ្រប់ឧបសគ្គទាំងអស់នៅក្នុងជីវិត មានពេលខ្លះគាត់ធ្លាក់ខ្លួនយ៉ាងខ្លាំងដល់ថ្នាក់លួចគ្រឿងអលង្ការរបស់ប្រពន្ធហើយលក់ រឿងរ៉ាវដែលកើតឡើងចំពោះគាត់កាន់តែអាក្រក់ទៅៗ រហូតដល់ថ្នាក់ធ្លាក់ខ្លួនគ្មានទីជម្រកទៀតផង។ ដោយសារតែគ្មានលទ្ធភាពទិញអាហារ និងបង់ថ្លៃកន្លែងស្នាក់នៅគាត់ត្រូវប្រើប្រាស់ស្ថានីយ៍ឡានក្រុងធ្វើជាកន្លែងសម្រាកនាពេលយប់។
ពេលវេលាចេះតែកន្លងទៅលោក Stallone ធ្លាក់ខ្លួនដុនដាបខ្លាំងរហូតដល់ថ្នាក់ព្យាយាមលក់សត្វឆ្កែជាទីស្រលាញ់រស់គាត់នៅឯហាងស្រាដល់មនុស្សចម្លែក ដោយសារតែមិនមានប្រាក់ចិញ្ចឹមវាទៀត។ គាត់បានលក់សត្វចិញ្ចឹមរបស់ខ្លួនក្នុងតម្លៃត្រឹមតែ ២៥ ដុល្លារប៉ុណ្ណោះ ហើយបានដើរចេញពីឆ្កែជាទីស្រលាញ់ទាំងស្រក់ទឹកភ្នែក។ លុះដល់ពីរសប្ដាហ៍ក្រោយមកគាត់បានឃើញការប្រកួតប្រដាល់រវាង Mohammed Ali និង Chuck Wepner ហើយការប្រកួតនោះផ្តល់ឱ្យគាត់នូវការលើកទឹកចិត្តក្នុងការសរសេរស្គ្រីបសម្រាប់ខ្សែភាពយន្តដ៏ល្បីគឺ ROCKY។
ក្នុងការសរសេរអត្ថបទចេញជាស្រ្គីបគាត់បានប្រើរយៈពេលអស់ ២០ ម៉ោងដោយព្យាយាមលក់វា ហើយក៏ទទួលបានការផ្ដល់តម្លៃ ១២៥,០០០ ដុល្លារសម្រាប់ស្រ្គីបនេះ។ គាត់យល់ព្រមលក់ស្រ្គីបនេះ ជាមួយលក្ខខណ្ឌមួយគឺគាត់ចង់សម្ដែងនៅក្នុងខ្សែភាពយន្តនោះ គាត់ចង់ក្លាយជាតួអង្គឯក នៅក្នុងរឿង Rocky ដោយខ្លួនឯង ប៉ុន្តែខាងស្ទូឌីយោបានបដិសេធ ព្រោះគេត្រូវការតារាពិតប្រាកដដើម្បីសម្ដែង។ ទីបំផុតគាត់មិនលក់ស្រ្គីបនោះទេ ដោយសារតែរងការមាក់ងាយពីខាងផលិតកម្មហើយក៏បានចាកចេញពីទីនោះ។
ប៉ុន្មានសប្ដាហ៍ក្រោយមកខាងផលិតកម្មបានឲ្យគាត់ក្នុងតម្លៃ ២៥០,០០០ ដុល្លារសម្រាប់ស្គ្រីបនេះ តែនៅតែទទួលបានការបដិសេធពី Stallone រហូតដល់តម្លៃស្រ្គីបឡើងដល់ ៣៥០,០០០ ដុល្លារក៏គាត់នៅតែបដិសេធដដែល។ ជាក់ស្ដែងខាងក្រុមផលិតកម្មពិតជាចង់បានស្រ្គីបខ្សែភាពយន្តរបស់គាត់ តែមិនចង់បានគាត់ជាអ្នកសម្ដែង ប៉ុន្តែ Stallone នៅតែបដិសេធមិនលក់ស្រ្គីបឡើយដរាបណាគាត់មិនមែនជាតួអង្គក្នុងខ្សែភាពយន្តនោះ។
មួយសន្ទុះក្រោយមកខាងផលិកម្មក៏បានយល់ព្រមផ្តល់ឱ្យគាត់នូវទឹកប្រាក់ចំនួន ៣៥,០០០ ដុល្លារសម្រាប់ស្គ្រីបហើយអោយគាត់សម្តែងជាតួអង្គនៅក្នុងរឿង។ ហើយអ្វីគ្រប់យ៉ាងបានក្លាយជាប្រវត្តិសាស្រ្ត! ខ្សែភាពយន្តនេះបានឈ្នះពានរង្វាន់រូបភាពល្អបំផុត ដឹកនាំ និងការកែខ្សែភាពយន្តល្អបំផុតនៅពានរង្វាន់អូស្ការដ៏ល្បីល្បាញ។ ហើយគាត់ថែមទាំងត្រូវបានគេតែងតាំងជា BEST ACTOR! The Movie ROCKY ថែមទាំងត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះខ្សែភាពយន្តជាតិអាមេរិកាំងជាខ្សែភាពយន្តដ៏អស្ចារ្យបំផុតមួយដែលមិនធ្លាប់មានពីមុនផងដែរ។
បន្ទាប់ពីទទួលបានប្រាក់ពីការលក់ និងសម្ដែងនៅក្នុងខ្សែភាពយន្តរបស់គាត់ Stallone បានព្យាយាមស្វែងទិញឆ្កែជាទីស្រលាញ់របស់គាត់មកវិញ។ គាត់បានឈរនៅមុខហាងស្រាដែលគាត់បានលក់អស់រយៈពេល ៣ ថ្ងៃដើម្បីរង់ចាំបុរសដែលគាត់បានលក់ឆ្កែអោយ ហើយនៅថ្ងែទី៣ គាត់បានជួបបុរសនោះមកជាមួយនឹងឆ្កែ។ Stallone បានពន្យល់ពីមូលហេតុដែលគាត់លក់ឆ្កែ និងសុំឆ្កែនោះត្រឡប់មកវិញ តែបុរសនោះបដិសេធ។ បន្ទាប់មកគាត់បានផ្តល់ប្រាក់ចំនួន ១០០ ដុល្លារ តែបុរសនោះនៅតែបដិសេធ។ គាត់ក៏បានផ្តល់ប្រាក់ចំនួន ៥០០ ដុល្លារ តែគាត់នៅតែទទួលបានការបដិសេធទៀត ទោះបីជាគាត់បានផ្ដល់ប្រាក់ដល់ ១០០០ ដុល្លារក៏ដោយក៏បុរសនោះនៅតែបដិសេធដដែល។
ប៉ុន្តែទីបំផុតគាត់ត្រូវចំណាយ ១៥០០០ ដុល្លារសម្រាប់ឆ្កែតែមួយដែលគាត់លក់ក្នុងតម្លៃ ២៥ ដុល្លារតែប៉ុណ្ណោះ! ហើយទីបំផុតគាត់បានយកឆ្កែរបស់គាត់ត្រឡប់មកវិញ។ ហើយសព្វថ្ងៃនេះលោក Stallone ដដែលដែលបានយកតាមដងផ្លូវសម្រាប់ជាកន្លែងស្នាក់នៅ ហើយលក់ឆ្កែរបស់គាត់ដោយមិនដឹងថាគាត់មិនអាចចិញ្ចឹមវាតទៅទៀតបាន គឺជាតារាភាពយន្តដ៏ឆ្នើមម្នាក់ដែលមានប្រជាប្រិយបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រភាពយន្ត។
តម្លៃអប់រំ៖ គ្មាននរណាម្នាក់ដឹងអំពីអ្វីដែលអ្នកអាចពិចារណាដោយខ្លួនឯងបានទេ! មនុស្សនឹងវិនិច្ឆ័យអ្នកតាមរូបរាងរបស់អ្នក ហើយតាមអ្វីដែលអ្នកមាន។ ប៉ុន្តែអ្នកត្រូវជំនះ! តស៊ូដើម្បីកន្លែងរបស់អ្នកនៅក្នុងប្រវត្តិសាស្ត្រ តស៊ូដើម្បីសម្រេចបំណងរបស់អ្នក។ ទោះបីជាវាមានន័យថាលក់សម្លៀកបំពាក់របស់អ្នកទាំងអស់ហើយដេកជាមួយឆ្កែក៏ដោយក៏មិនអីដែរ! ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកនៅតែរស់ ដូច្នេះបន្តជំនះ រក្សាក្តីសុបិន្ត និងក្តីសង្ឃឹមរបស់អ្នកឲ្យនៅរស់ នោះអ្នកនឹងអាចទទួលបានអ្វីៗគ្រប់យ៉ាង៕



អត្ថបទ៖ លីនី


