ពាណិជ្ជកម្មទ្វេភាគីចិន-រុស្ស៊ី កើនឡើង ៤.៥% ស្មើនឹង ៧០.៥៩ ពាន់លានដុល្លារអាមេរិកក្នុងខែមករា ដល់ខែសីហា
សេដ្ឋកិច្ច September 13, 2019 Chan Sreyny

យោងតាមក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសចិន និងរុស្ស៊ីបានកើនឡើងជាលំដាប់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ដោយមានចំនួនសរុប ៧០.៥៩ ពាន់លានដុល្លារអាមេរិកកើនឡើង ៤.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះការវិនិយោគផ្ទាល់របស់ចិននៅរុស្ស៊ីបានកើនឡើង ១៣% ពីមួយឆ្នាំទៅមួយឆ្នាំដែលគ្រប់ដណ្ដប់លើវិស័យជាច្រើនរាប់ចាប់ពីវិស័យថាមពល កសិកម្ម និងការអភិវឌ្ឍព្រៃឈើ រថយន្ត និងការកែច្នៃចំណីអាហារ។

យ៉ាងណាមិញទោះបីជាមានការកើនឡើងនៅក្នុងឆ្នាំនេះក៏ដោយ ភាគីទាំងពីរនៅតែបន្តជំរុញការបង្កើតមូលនិធិច្នៃប្រឌិតបច្ចេកវិទ្យា​វិទ្យាសាស្រ្តរួមគ្នា ដើម្បីគាំទ្រដល់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ខណៈដែលប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ីក្នុងរយៈពេល ៩ ឆ្នាំជាប់គ្នា ដោយក្នុងឆ្នាំ​ ២០១៨ ពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីនី