ថៃបំផ្លាញទំនិញក្លែងក្លាយជាង ១០ លានមុខដែលមានតម្លៃ ៥៥០ លានបាត
សេដ្ឋកិច្ច September 13, 2019 Chan Sreyny

ថៃ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថារបស់ប្រើប្រាស់ក្លែងក្លាយជាង ១០​ លានមុខមានតម្លៃប្រហែល ៥៥០ លានបាត ដែលត្រូវបានអាជ្ញាធរ​ថៃបានរឹបអូសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នឹងត្រូវបំផ្លាញចោល។ របស់របរដែលរឹបអូសបានទូទាំងប្រទេសដោយប៉ូលីសមន្រ្តីគយនិងនាយកដ្ឋានស៊ើបអង្កេតពិសេសត្រូវបានដំណើរការដោយស្របច្បាប់ហើយត្រូវបានគេយកទៅកម្ទេចចោលនៅឯសួនឧស្សាហកម្ម Bang Poo ក្នុងតំបន់ Samut Prakan ។

ក្នុងនោះទំនិញក្លែងក្លាយជាង ១០ លានមុខដែលត្រូវបានបំផ្លាញចោលរួមមាន កាបូបម៉ាក នាឡិកាដៃ និងបារីចំនួន ៩ លានដើម។ ទន្ទឹមនឹងនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានក៏បានបិទគេហទំព័រចំនួន ១២០០ ដែលលក់ទំនិញលួចចម្លងតាមអ៊ិនធឺណេតចាប់តាំងពីដើមឆ្នាំមក ខណៈដែលរយៈពេល ៥ ខែ​ដើមឆ្នាំនេះមន្ទីរបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីចំនួន ២,៥៧៤ ពាក់ព័ន្ធនឹងការលក់ និងចែកចាយទំនិញក្លែងក្លាយ៕​

អត្ថបទ៖