រឿងនិទាន៖ នៅឆ្នាំ ១៨៨៣ វិស្វករ John Roebling មានគំនិតកសាងស្ពានដ៏អស្ចារ្យដើម្បីភ្ជាប់ទីក្រុងញ៉ូយក និងកោះឡុង ដោយគាត់បានបង្ហាញគំនិតនេះទៅអ្នកជំនាញ ប៉ុន្តែពួកគេគិតថាមិនអាចទៅរួចហើយបានប្រាប់ឲ្យគាត់បោះបង់គំនិតនេះ។ សម្រាប់ពួកគេវាគ្រាន់តែជាការស្រមើលស្រមៃដែលមិនអាចទៅរួចមួយ ប៉ុន្តែ John Roebling មិនអាចបោះបង់ចោលចក្ខវិស័យរបស់គាត់ ហើយគាត់ជឿជាក់ថាវាពិតជាអាចធ្វើបាន ដោយគ្រាន់តែត្រូវការជំនួយ និងចែករំលែកគំនិតទៅអ្នកដទៃតែប៉ុណ្ណោះ។
បន្ទាប់ពីរងការបដិសេធពីមនុស្សគ្រប់គ្នា John Roebling បានបញ្ចុះបញ្ចូលកូនប្រុសរបស់គាត់ដែលជាអនាគតវិស្វករ ថាស្ពាននេះនឹងអាចត្រូវបានសាងសង់។ ជាការចាប់ផ្ដើម John និងកូនប្រុសរបស់គាត់ Washington ធ្វើការជាមួយគ្នា ដើម្បីបង្កើតគំនិតពីវិធីសាស្រ្តក្នុងការសាងសង់ជាជំហានៗ ដើម្បីជំនះរាល់ឧបសគ្គ។ ដោយការជំរុញទឹកចិត្ត និងការបំផុសគំនិត ធ្វើឲ្យពួកគេឆ្ពោះទៅរកការប្រកួតប្រជែងនឹងសមត្ថភាពរបស់ពួកគេដោយជួលនាវិកម្នាក់ដើម្បីសាងសង់ស្ពានក្នុងក្ដីស្រមៃនេះ។
តាំងពីចាប់ផ្ដើមការសាងសង់អ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងរលូន ប៉ុន្តែប៉ុន្មានខែក្រោយមកក៏កើតមានឧបទ្ទវហេតុដ៏អាក្រក់មួយដោយគ្រោះថ្នាក់នោះបានឆក់យកជីវិត John ហើយ Washington ត្រូវក្លាយជាមនុស្សពិការដែលមិនអាចធ្វើអ្វីបានគ្រប់ក្រៅពីស្ដាប់ និងបើកភ្នែកមើលមនុស្សនៅជុំវិញខ្លួន។ ខណៈពេលនោះអ្នកជំនាញបានចាប់ផ្ដើមរិះគន់ពួកគេហើយនិយាយថា ” យើងបានប្រាប់ពួកគេរួចហើយថាវាជាគំនិតល្ងង់ខ្លៅ ក្នុងការដេញតាមចក្ខុវិស័យនេះ “។ មិនតែប៉ុណ្ណោះមនុស្សគ្រប់គ្នាក៏ដូចជាអ្នកជំនាញផងដែរបានផ្ដល់យោបល់អវិជ្ជមាន និងបង្ហាញពីការភាពមិនជឿជាក់ថាស្ពាននេះនឹងត្រូវបោះបង់ចោល ព្រោះមានតែលោក John ប៉ុណ្ណោះបានដឹងពីរបៀបសាសង់ស្ពាននេះ។
ទោះបីជាទទួលបានការរិះគន់ និងយោបល់អវិជ្ជកម្មច្រើនក៏ដោយ ជនពិការ Washington មិនធ្លាក់ទឹកចិត្តហើយនៅតែមានបំណងចងបញ្ចប់ការសាងសង់ស្ពាននេះ។ គាត់បានព្យាយាមបំផុសគំនិតមិត្តភក្កិ ព្រមទាំងនាវិករបស់គាត់ប៉ុន្តែគ្រប់គ្នាហាក់ដូចជាខ្លាចបន្ទាប់ពីហេតុការណ៍ដែលបានកើតឡើង។ នៅថ្ងៃមួយពេលដែលគាត់កំពុងសម្រាកនៅលើគ្រែ គាត់បានឃើញពន្លឺចាំងមួយចេញពីបង្អួចគឺដូចជាសារសម្រាប់គាត់ថា ” កុំបោះបង់ ” ហើយបានផ្ដល់ឲ្យគាត់នូវគំនិតមួយ ខណៈដែលគាត់អាចធ្វើចលនាម្រាមដៃបាន ដូច្នេះគាត់សម្រេចចិត្តថានឹងប្រើវាឲ្យបានល្អបំផុត។
គាត់បានប្រើប្រាស់ពេលយ៉ាងច្រើនដើម្បីបង្កើតទំនាក់ទំនងជាមួយប្រពន្ធរបស់គាត់ដោយគ្រាន់តែរំកិលម្រាមដៃរបស់គាត់ ហើយនៅថ្ងៃមួយគាត់បានប្រើប្រាស់ម្រាមដៃជាសញ្ញាសុំឲ្យប្រពន្ធរបស់គាត់ហៅវិស្វករមកជួប។ ដោយប្រើវិធីដូចគ្នាក្នុងការប្រើប្រាស់ម្រាមដៃដើម្បីប្រាប់ប្រពន្ធរបស់កាត់នូវអ្វីដែលត្រូវប្រាប់ទៅវិស្វករឲ្យធ្វើ។ វាហាក់ដូចជារឿងដ៏ល្ងីល្ងើមួយ ប៉ុន្តែគម្រោងស្ពាននោះកំពុងដំណើរការម្ដងទៀត។ អស់រយៈពេល ១៣ ឆ្នាំមកហើយដែលលោក Washington បានយកម្រាមដៃរបស់គាត់ដាក់នៅលើដៃរបស់ប្រពន្ធគាត់រហូតដល់ស្ពានត្រូវបានបញ្ចប់ដោយជោគជ័យ។
តម្លៃអប់រំ៖ ក្ដីសុបិន្តដែលគិតថាមិនអាចទៅរួចអាចត្រូវបានសម្រេច ដរាបណាមានការប្ដេជ្ញាចិត្ត និងការតស៊ូមិនថាវាចម្លែកប៉ុណ្ណាក៏ដោយ៕


អត្ថបទ៖ លីនី


