មហាសេដ្ឋីលំដាប់ទី៤ លោក Warren Buffett តែងតែទទួលបានជោគជ័យគ្រប់ពេល ព្រោះគាត់ស្គាល់ច្បាស់អំពីខ្លួនឯង
បុគ្គលជោគជ័យ September 12, 2019 Chan Sreyny

លោក Warren Buffett ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃភាពជោគជ័យ ដោយសមិទ្ធិផល និងទ្រព្យសម្បត្តិរបស់គាត់បានធ្វើឲ្យគាត់ស្ថិតក្នុងចំណាត់ថ្នាក់មួយដែលមានតែមនុស្សតិចតួចប៉ុណ្ណោះអាចទទួលបាន ហើយគាត់មិនបន្ថយល្បឿនឡើយក្នុងការខិតខំប្រឹងប្រែង។ ជាក់ស្ដែងទោះបីជាគាត់ចូលដល់វ័យ ៨០ ឆ្នាំក៏ដោយ តែគាត់មិនមានបំណងចូលនិវត្តន៍នោះទេ ហើយនៅតែបន្តភាពរីកចម្រើនរបស់គាត់បន្តទៀតប្រកបដោយជោគជ័យ។

មនុស្សជាច្រើនប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាគាត់បន្តធ្វើការយ៉ាង​ខ្លាំងក្លាទៀត នៅពេលដែលគាត់ទទួលបានអ្វីៗគ្រប់យ៉ាងតាមចិត្តចង់បាន និងអាចរស់នៅយ៉ាងងាយស្រួល? ជាពិសេសទៅទៀតហេតុអ្វីបានជាគាត់​អាចទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីពរហូតក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកបែបនេះ?

ជាក់ស្ដែងយោងតាមឯកសារ HBO មុនពេលក្លាយជា Warren Buffett ដែលមានភាពល្បីល្បាញដូចបច្ចុប្បន្នលោក Warren បានបង្កើតអាជីវកម្មមួយដែលស្របទៅនឹងភាពប៉ិនប្រសព្វរបស់គាត់ពោលគឺការគិត និងការដោះស្រាយបញ្ហាដែលពូកែបំផុត។ គាត់បានឈ្លក់វង្វេងនឹងគំនិតនៃចំណាប់អារម្មណ៍រួម ដោយគោលដៅរបស់គាត់គឺដើម្បីបង្កើនការវិនិយោគឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយការចាប់អារម្មណ៍រួមគឺជាយុទ្ធសាស្រ្តដ៏សំខាន់បំផុតសម្រាប់គាត់៕

អត្ថបទ៖ លីនី