បារកំសាន្ត និងហាងកាហ្វេបែបឯករាជ្យនៅក្នុងប្រទេសវៀតណាមរកចំណូលបានជាង ៧៧.២ ទ្រីលានដុង (៣.៣ ពាន់លានដុល្លារ) កាលពីឆ្នាំមុនពោលកើនឡើង ៥.៧% បើធៀបនឹងឆ្នាំ ២០១៧។ ជាមួយគ្នានេះការលក់របស់បារ និងហាងកាហ្វេបានឈានដល់ ៨៨ ទ្រីលានដុង (៣.៨ ពាន់លានដុល្លារ) កាលពីឆ្នាំមុន គឺកើនឡើង ៦% បើធៀបនឹងឆ្នាំ ២០១៧ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Euromonitor។
ជាមួយនឹងហាងចំនួន ៣១១៨០ កន្លែងនៅក្នុងប្រទេស ការលក់របស់ហាងកាហ្វេ និងបារត្រូវបានប៉ាន់ស្មានថានឹងកើនឡើង ២% ដែលមានចំនួនដល់ ៦០ ទ្រីលានដុង (៣.៩ ពាន់លានដុល្លារ) នៅឆ្នាំនេះ ដោយក្នុងនោះ ៨៣% បានមកពីអាជីវកម្មបែបឯករាជ្យ។ បើយោងតាម របាយការណ៍កន្លែងដែលពេញនិយមសម្រាប់បុគ្គលិកការិយាល័យគឺ Beer clubs និង beer gardens ដោយសារតែទីនោះមានតម្លៃសមរម្យ មានស្រាបៀរច្រើនប្រភេទសម្រាប់ជ្រើសរើស និងការតុបតែងដ៏ទាក់ទាញ។
ដោយឡែកហាងកាហ្វេក៏កំពុងផ្ដោតលើនិន្នាការរសជាតិថ្មីៗផងដែរ ដោយហាងកាហ្វេ Starbucks បានបើកហាង Starbucks Reserve ដើម្បីផ្តល់ជូនកាហ្វេជាច្រើនប្រភេទសម្រាប់អតិថិជនក្នុងការជ្រើសរើស ខណៈដែលហាងកាហ្វេក្នុងស្រុកក៏បានបើកហាងលក់កាហ្វេដែលចុះហត្ថលេខានៅឆ្នាំមុនដោយមានគំនិតស្រដៀងគ្នា។ យ៉ាងណាមិញក្នុងឆ្នាំ ២០២៣ ចំនួនហាងកាហ្វេ និងបារ ត្រូវបានគេរំពឹងថានឹងមានអត្រាកំណើនប្រចាំឆ្នាំ ២% ឈានដល់ចំនួន ៣២,៤៤០ កន្លែង៕


អត្ថបទ៖ លីនី


