នៅថ្ងៃមួយការ៉េមសាន់ដេមានប្រូម៉ូសិន លក់បញ្ចុះតម្លៃ ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់បានចូលទៅក្នុងហាងកាហ្វេនៅសណ្ឋាគារមួយ ហើយចូលទៅអង្គុយនៅនឹងតុ។ បន្ទាប់មកអ្នករត់តុម្នាក់ បានយកទឹកមួយកែវមកដាក់នៅនឹងមុខក្មេងប្រុសនោះ។
ខណៈនោះក្មេងប្រុសសួរអ្នករត់តុ៖ “តើការ៉េមសូកូឡាតម្លៃប៉ុន្មានដែរ? ”
អ្នករត់តុឆ្លើយ៖ ” ៥០ សេន ”
ក្មេងប្រុសតូចលូកដៃចូលក្នុងហោប៉ៅរបស់គាត់ ហើយរាប់កាក់មួយចំនួននៅក្នុងនោះ។ បន្ទាប់មកសួរទៅអ្នករត់តុម្ដងទៀត៖ ” តើការ៉េមធម្មតាតម្លៃប៉ុន្មានដែរ?”
ដោយសារតែមានភ្ញៀវច្រើនកំពុងរង់ចាំកម្ម៉ង់ ធ្វើឲ្យអ្នករត់តុមានអារម្មណ៍មិនល្អជាមួយក្មេងប្រុសនោះ ដោយឆ្លើយទាំងមិនពេញចិត្តថា៖ ” ៣៥ សេន ”
ក្មេងប្រុសក៏បានរាប់កាក់ដែលមានម្ដងទៀត ហើយប្រាប់ទៅអ្នករត់ថា៖ ” ខ្ញុំយកការ៉េមធម្មតាមួយចាន “។
អ្នករត់តុបានយកការ៉េម ព្រមជាមួយវិក័យប័ត្រដាក់លើតុ រួចដើរចេញទៅ ចំនែកក្មេងប្រុសនោះញ៉ាំការ៉េមយ៉ាងលឿន ដោយដាក់លុយនៅលើតុហើយក៏ដើរចេញទៅ។ នៅពេលអ្នករត់តុដើរត្រលប់មកវិញ នាងចាប់ផ្ដើមជូតតុបន្ទាប់មកនាងចាប់ផ្ដើមស្រឡាំងកាំងនឹងអ្វីដែលនាងបានឃើញ។
មនុស្សគ្រប់គ្នាបានគិតថាក្មេងប្រុសម្នាក់នោះ ប្រហែលជាមានប្រាក់មិនគ្រប់ចំនួនសម្រាប់ការ៉េមមួយចាន ទើបញ៉ាំទាំងបង្ខំ និងប្រញាប់ប្រញាល់ចេញទៅខ្លាចគេចាប់បាន។ ប៉ុន្តែការពិតក្មេងប្រុសធ្វើបែបនេះ ព្រោះដើម្បីទុកកន្លែងឲ្យភ្ញៀវដទៃទៀត ចំនែកឯនៅលើតុក្មេងប្រុសបានទូទាត់លុយរួចរាល់ ព្រមជាមួយលុយ ១៥ សេន ដែលទុកដាក់យ៉ាងរបៀបជាធីបសម្រាប់អ្នករត់តុ៕
អត្ថបទ៖ លីនី


