ឧកញ៉ា ស្រី ចន្ធូ បើកសម្ពោធជាផ្លូវការនូវផ្សារសត្វចញ្ចឹម ក្នុងទឹកដីអភិវឌ្ឍ 7NG វិហារសួគ៌
អាជីវកម្ម September 9, 2019 Samrith Choung

កាលពីថ្ងៃទី ០៧ ខែកញ្ញា កន្លងទៅនេះ លោកឧកញ៉ា ស្រី ចន្ធូ ដែលជាប្រធានក្រុមហ៊ុន 7NG បានប្រកាសបើកសម្ពោធជាផ្លូវការនូវ”ផ្សារសត្វចញ្ចឹម” ដើម្បីសម្រួលដល់ការជួញដូរសត្វចិញ្ចឹមនៅកម្ពុជា។ ក្នុងឱកាសនោះផងដែរក៏មានការដាក់ដេញថ្លៃពូជគោដែលនាំចូលមកពីប្រទេសផងដែរដូចជា ពូជគោប្រាម៉ាន់ ពូជគោ Hostein ពូជ Beast Master និងពូជគោជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧកញ៉ា ស្រី ចន្ធូ បានមានប្រសាសន៍ថា«ថ្ងៃនេះជាថ្ងៃបើកសម្ពោធផ្លូវការ ផ្សារសត្វចិញ្ចឹម ដែលមានឈ្មោះថា កសិសត្វកំសាន្ដ7NG វិហារសួគ៌។ ការបង្កើតផ្សារនេះដើម្បីជួយសម្រួល ដល់អតិថិជនដែលស្រលាញ់សត្វទាំងអស់ ដោយក្នុងនោះមានសត្វគ្រប់ប្រភេទ ប៉ុន្ដែយើងបានផ្ដោតខ្លាំងលើសត្វគោ»។

លោកបានបន្តទៀតថា “នៅថ្ងៃខាងមុខនឹងបង្កើឲ្យមានកម្មវិធីពិសេសៗទៀតរួមមាន៖ ការប្រកួតឆ្កែ, ប្រកួតពពែ, ប្រកួតជ្រូកជាដើម។ សម្រាប់ការបង្កើតឲ្យមានផ្សារនេះឡើង នឹងផ្ដល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាតាមរយៈ ការចែកចាយចំនេះដឹង ឲ្យគ្នាទៅវិញទៀមក និងការណែនាំឲ្យប្រជាពលរដ្ឋ បានស្គាល់ពូជគោដែលនាំមកពីប្រទេសផ្សេងៗ។ ជាមួយពូជគោលល្បីៗនេះនឹងអនុញ្ញាត ឲ្យប្រជាពលរដ្ឋចិញ្ចឹមយកសាច់ និងចិញ្ចឹមយកទឹកដោះ ដោយគោសាច់មានទម្ងន់រហូតដល់១តោន២០០គីឡូ បើធៀបនឹងគោក្នុងស្រុកខុសគ្នារហូតដល់៤ដង ប៉ុន្ដែចំណែកឯការចិញ្ចឹម ថែរក្សាវិញមានរយៈពេលដូចគ្នា។ សម្រាប់គោចិញ្ចឹមយកទឹកដោះគឺពូជគោឈ្មោះ Hostein. អាចផ្ដល់ទឹកដោះឲ្យប្រជាពលរដ្ឋ មានចំណូលជាប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃគោផលិតបានរហូតដល់ ២៥លីត្រឯណ្ណោះ។”