រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្ដើមប្រជុំពីគម្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង
សេដ្ឋកិច្ច September 6, 2019 Chan Sreyny

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង ( Walk Street ) នៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងផ្លូវថ្មើរជើងមួយនេះ ( Walk Street ) ឲ្យចេញជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង៕