យោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងថាមពលអាស៊ានលោក Sontirat Sontijirawong បានឲ្យដឹងថានៅថ្ងៃនេះប្រទេសថៃ នឹងពិភាក្សាជាមួយប្រទេសកម្ពុជាអំពីបញ្ហាពាក់ព័ន្ធនឹងដែនសមុទ្រ ដែលមានថាមពលត្រួតស៊ីគ្នា ដោយទាមទារឲ្យប្រទេសទាំងពីរមានការពិភាក្សា នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានស្ដីពីថាមពល (Amem) លើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងបាងកកដែលថៃធ្វើជាម្ចាស់ផ្ទះក្រោមប្រធានបទ “ ការជម្រុញការផ្លាស់ប្តូរថាមពលតាមរយៈភាពជាដៃគូនិងការច្នៃប្រឌិតថ្មី ”។
ជាមួយគ្នានេះដែរលោកបានបន្តថាក្រសួថាមពល នឹងពិភាក្សាជាមួយប្រទេសកម្ពុជាអំពីបញ្ហានេះ ដើម្បីរកវិធីសហការគ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនជាមួយនឹងតម្រូវការអគ្គិសនីកើនឡើង ហើយប្រទេសថៃការផលិតអគ្គិសនីកំពុងលើសកម្រិតនោះ ប្រទេសទាំងពីរនឹងត្រូវពិភាក្សាអំពីវិធានការដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គ្នាទៅវិញទៅមក។ គួរំលឹកផងដែរថាដំបូងឡើយប្រទេសកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញថាមពលអគ្គីសនីពីប្រទេសថៃ និងវិនិយោគនៅក្នុងស្ថានីយថាមពលធ្យូងថ្មនៅខេត្តកោះកុង ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ប្រទេសកម្ពុជា ដោយរោងចក្រថាមពលធ្យូងថ្មនឹងមានទីតាំងស្ថិតនៅជិតព្រំដែន។
ដោយគម្រោងនេះនឹងផ្ដល់ឲ្យភាគីនានាមកពីប្រទេសថៃដូចជាអាជ្ញាធរអគ្គិសនីថៃ និងក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិ PTT Plc ឲ្យចូលរួមវិនិយោគ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍ផងដែរក្នុងការពង្រីកអាជីវកម្មអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសជិតខាងផ្សេងទៀតដូចជាមីយ៉ាន់ម៉ាជាដើម។ ដោយគម្រោងនេះមានគោលបំណងលើកកម្ពស់ការតភ្ជាប់ថាមពលនៅអាស៊ីអាគ្នេយ៍តាមរយៈអគ្គិសនីពហុភាគីជាមួយប្រទេសឡាវ និងម៉ាឡេស៊ីដែលត្រូវបានគេរំពឹងថានឹងធ្វើពាណិជ្ជកម្មអគ្គិសនីទ្វេដងក្នុងចំណោមបណ្តាប្រទេសនានា៕
អត្ថបទ៖ លីនី


