មហាសេដ្ឋី លី កាស៊ីង ៖ ពេលទំនេរកុំចំណាយពេលអត់ប្រយោជន៍លេង Game លេង internet អ្នកគួរចំណាយពេលអានសៀវភៅ ស្រាវជ្រាវ និងរៀនស្វែងយល់ពីបុគ្គលជោគជ័យ
បុគ្គលជោគជ័យ September 4, 2019 Chan Sreyny

នៅពេលអ្នកមានអាយុ ២០​ឆ្នាំ ហើយមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គតផ្គង់ការរស់នៅ នោះជារឿងធម្មតា​មិនមែនជារឿងចំលែកនោះទេ​ ប៉ុន្តែនៅពេលអ្នកមានអាយុ ៣០​ ឆ្នាំ អ្នកត្រូវបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត លើសពីអ្វីដែលអ្នកធ្វើនៅអាយុ ២០ ឆ្នាំ។ តែបើចូលដល់អាយុ ៤០ ឆ្នាំអ្នកនៅមិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់ជីវិត អ្នកត្រូវរកមូលហេតុ។ យ៉ាងណាមិញមហាសេដ្ឋីហុងកុង លី កាស៊ីងធ្លាប់និយាយថា៖ មនុស្សគ្រប់គ្នា មិនថាប្រុស ឬ ស្រី បើចង់ទទួលបានជោគជ័យនេះជាអ្វីដែលអ្នកត្រូវធ្វើ៖

១.ឈប់ជឿលើការរវើរវាយ៖ នេះជាការពិត អារម្មណ៍ដែលគិតតែម្នាក់ឯងមិនអាចចិញ្ចឹមអ្នកបានទេ​ ដូច្នេះកុំជឿលើអ្វីដែលអ្នកឃើញនៅក្នុងខ្សែភាពយន្តវាគ្រាន់តែជាការបំភាន់ប៉ុណ្ណោះ។ មានតែមនុស្សដែលខ្វះវិចារណញ្ញាណ និងមិនប្រាកដនិយម ដែលជឿលើការស្រមើស្រមៃខ្សែភាពយន្ត។
២.ផ្ដល់គោលដៅដល់ខ្លួនឯង៖ អ្នកត្រូវកំណត់គោលដៅឲ្យខ្លួនឯង ដូចជា ១ឆ្នាំ ២ឆ្នាំ ឬ ៥ឆ្នាំ ទោះបីជាអ្នកកើតមកមិនមែនជាអ្នកមាន តែឆ្លងកាត់ការខិតខំប្រឹងប្រែង និងការតស៊ូ ភាគច្រើនអ្នកនឹងអាចផ្លាស់ប្ដូរវាសនារបស់អ្នក ៧០%។
៣.ស្វែងរកមិត្តពិតប្រាកដ៖ នៅក្នុងចំណោមមិត្តភក្កិរបស់អ្នក អ្នកត្រូវមានជំនឿ និងទំនុកចិត្តលើខ្លួនឯង កុំពឹងផ្អែកលើមិត្តទាំងស្រុង កុំគិតថាអ្នកមិនអាចធ្វើអ្វីៗបានដោយគ្មានពួកគេ ជាពិសេសកុំអាងមានមិត្តភក្កិច្រើននៅជុំវិញអ្នក ព្រោះនៅទីបញ្ចប់អាចមានតែអ្នកដែលជាមនុស្សស្មោះត្រង់ចំពោះអ្នក។
៤.ឈ្លាសវៃក្នុងការចំណាយពេលរបស់អ្នកឲ្យមានតម្លៃ៖ នៅពេលទំនេរកុំចំណាយពេលអត់ប្រយោជន៍ទៅលើលេងអ៉ីធឺណេត ឬ លេងហ្គេម។ អ្នកគួរចំណាយពេលអានសៀវភៅ ស្រាវជ្រាវ និងរៀនស្វែងយល់ពីបុគ្គលជោគជ័យ ដែលអាចបង្កើនគំនិត និងចំណេះដឹងរបស់អ្នកឲ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ លីនី
​