កាលពីពេលថ្មីៗនេះវិទ្យាស្ថានគ្រឿងយន្តថៃរំពឹងថាប្រទេសនេះនឹងផលិតយានយន្តបានចំនួន ២.៥ លានគ្រឿងនៅឆ្នាំ ២០៣០ ហើយចំនួនប្រមាណ ២០០,០០០ គ្រឿងក្នុងចំណោមនោះនឹងក្លាយជារថយន្តដើរដោយថាមពលអគ្គិសនីអាគុយ (BEVs) ។ យោងតាមប្រធានស្ដីទីនៃវិទ្យាស្ថានលោក Adisak Rohitasune បានឲ្យដឹងថាបច្ចុប្បន្នប្រទេសថកំពុងផលិតរថយន្តប្រហែល ២ លានគ្រឿងក្នុងមួយឆ្នាំ ហើយភាគច្រើននៃរថយន្តទាំងនោះបំពាក់ដោយម៉ាស៊ីនប្រើសាំង។
យ៉ាងណាមិញនៅឆ្នាំ ២០៣០ ប្រទេសនេះនឹងក្លាយជាមូលដ្ឋានផលិតកម្មសំខាន់មួយនៃយានយន្តទំនើបក្នុងតំបន់ ដែលលិតបានរថយន្តចំនួន ២.៥ លានគ្រឿងក្នុងមួយឆ្នាំហើយក្នុងនោះរថយន្តចំនួន ១.៥ លានគ្រឿងសម្រាប់ទីផ្សារក្នុងស្រុក។ ដោយក្នុងចំណោមយានយន្តក្នុងស្រុក ១៥% ស្មើនឹង ២២៥,០០០ គ្រឿង គឺជាប្រភេទរថយន្តដែលដើរដោយថាមពលអគ្គិសនីអាគុយមានដូចជា រថយន្តដឹកជញ្ជូនសាធារណៈរួមមានឡានក្រុង ម៉ូតូកង់បី និងតាក់ស៊ី ដោយឡែក ៦០% ទៀតជាយានយន្តដែលមានម៉ាស៊ីនសាំង និងរថយន្តស្វយ័ត។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសថៃមានរថយន្តប្រហែល ១៥ លានគ្រឿង ហើយក្រសួងថាមពលរំពឹងថានឹងមានរថយន្តដើរដោយថាមពលអគ្គិសនីអាគុយចំនួន ១.២ លានគ្រឿង និងរថយន្តអគ្គិសនីកូនកាត់នៅក្នុងឆ្នាំ ២០៣៦ ។ ហើយនៅឆ្នាំ ២០៣០ តម្លៃនៃការផលិតរថយន្ត និងសេវាកម្មពាក់ព័ន្ធនឹងឈានដល់ ១ សែនកោដិដុល្លារ ដោយប្រទេសថៃគួរតែអភិវឌ្ឍខ្លួនដើម្បីទទួលបានសាច់ប្រាក់តាមនិន្នាការ៕


អត្ថបទ៖ លីនី


