នៅពេលដែលនិយាយអំពីជោគជ័យក្នុងអាជីព និងសុភមង្គលយូរអង្វែងវាមិនមានផ្លូវច្បាស់លាស់ដើម្បីទៅដល់ទីនោះទេ ហើយការធ្វើការឲ្យអ្នកដទៃមិនមែនមានន័យថាអ្នកបិទផ្លូវសម្រាប់ខ្លួនឯងនោះដែរ។ ប៉ុន្តែបុគ្គលម្នាក់ដែលមានបទពិសោធ និងដឹងច្រើនអំពីភាពជោគជ័យ គឺមហាសេដ្ឋី និងវិនិយោគិនដ៏ល្បីលោក Ray Dalio។ ដោយថ្មីៗនេះ នៅពេលពិភាក្សាពីគោលដៅ និងអាជីពគាត់បានលើកឡើងពីកំហុសដ៏ធំបំផុតដែលមនុស្សធ្វើគឺពាក្យសាមញ្ញបីមា៉ត់ « មិនជ្រើសរើស »។
ចំពោះការលើកឡើងនេះ Ray Dalio បានពន្យល់បញ្ជាក់បន្ថែមលើពាក្យបីម៉ាត់នោះថា៖ « មនុស្សមួយចំនួនបានបរាជ័យនៅចំណុចនេះមុនពេលដែលពួកគេបានចាប់ផ្ដើម ដោយពួកគេខ្លាចក្នុងការបដិសេធនូវជម្រើសដ៏ល្អមួយ ដើម្បីទទួលបានគោលដៅមួយដែលប្រសើរជាងនេះ។ ពួកគេបន្តព្យាយាមបន្តគោលដៅច្រើន ក្នុងពេលតែមួយ ដោយសម្រេចបានគោលដៅតិចតួច ឬ មួយប៉ុណ្ណោះ។ ដូច្នេះកុំបណ្ដោយឲ្យខ្លួនឯងអសមត្ថភាពដោយសារតែជំរើសទាំងនោះ » ។
ជាក់ស្ដែងមហាសេដ្ឋីរូបនេះក៏បានលើកយកបទពិសោធក្នុងជីវិតមកបង្ហាញផងដែរថា៖ « ខ្ញុំមានកំហុស ដោយនៅពេលខ្លះមិនបានជ្រើសរើសឲ្យបានត្រឹមត្រូវក្នុងអាជីពរបស់ខ្ញុំ ហើយហេតុផលធំបំផុតគឺ ខ្ញុំមិនមានភាពជាក់លាក់គ្រប់គ្រាន់ចំពោះអ្វីដែលខ្ញុំចង់បាន និងហេតុផលរបស់ខ្ញុំ។ ហើយដូចដែលបានរំពឹងទុកនៅក្នុងពាក់កណ្តាលនៃគោលដៅដែលបានកំណត់ទុក ការស្ដាយក្រោយ និងភាពមិនសប្បាយចិត្តកាន់តែកើតមានខ្លាំងឡើងៗ »៕


អត្ថបទ៖ លីនី


