អគ្គិសនីកម្ពុជា បានជួបពិភាក្សាជាមួយនឹងប្រធានមូលនិធិហិរញ្ញវត្ថុអាល្លឺម៉ង់ KFW ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាជំរុញប្រាក់កម្ចីសម្បទាននិងជំនួយឥតសំណង សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅខេត្តសៀមរាប បន្ទាយមានជ័យ និងកំពង់ធំ
សេដ្ឋកិច្ច
September 3, 2019
Chan Sreyny
ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះអគ្គិសនីកម្ពុជាដឹកនាំដោយ ឯកឧត្ដម កែវ រតនៈ បានរៀបចំកិច្ចប្រជុំ និងទទួលសា្វគមន៍លោក Herald Gerding ប្រធានមូលនិធិហិរញ្ញវត្ថុអាល្លឺម៉ង់ KFW ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាជំរុញប្រាក់កម្ចីសម្បទាននិងជំនួយឥតសំណង ៣០ លានអឺរ៉ូ ( ប្រមាណ ៣២.៧៩ លានដុល្លារអាមេរិក) ក្នុងវិស័យថាមពលនៅកម្ពុជា។
ជាក់ស្ដែងប្រាក់ជំនួយឥតសំណងប្រមាណជាង ៣២ លានដុល្លារនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅខេត្តសៀមរាប បន្ទាយមានជ័យ និងកំពង់ធំ ដើម្បីជួយសម្រួល និងផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងតំបន់ទាំងនោះផងដែរ៕



អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


