វៀតណាមរីកមុខដូចគ្រាប់ជីត្រូវទឹក ខណៈដែលអតិរេកពាណិជ្ជកម្មឈានដល់ ៣.៤ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែ
សេដ្ឋកិច្ច
August 30, 2019
Chan Sreyny
ត្រឹមរយៈពេល ៨ ខែប៉ុណ្ណោះ អតិរេកពាណិជ្ជកម្មរបស់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៩ ឈានដល់ ៣.៤ ពាន់លានដុល្លារ ខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹមតែ ២.៧៥ ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម។ ក្នុងនោះផងដែរការនាំចេញសរុបបានកើនដល់ចំនួន ១៦៩.៩៨ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនដល់ ១៦៦.៥៨ ពាន់លានដុល្លារអាមេរិកផងដែរ។
បន្ថែមពីនេះទៅទៀតរបាយការណ៍ក៏បានបង្ហាញផងដែរថាការកើនឡើងអតិរេកពាណិជ្ជកម្មនេះភាគច្រើនទៅលើការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ ៣៣% គ្រឿងបង្គុំអគ្គិសនី និងកុំព្យូទ័រ ២១.៩% សម្លៀកបំពាក់ ២១.៧% ស្បែកជើង ១២% និងសម្ភារៈគ្រឿងយន្ត ១១.៣%។ ខណៈដែលការនាំចូលមានតែ ទូរស័ព្ទ និងគ្រឿងបន្លាស់ គ្រឿងបង្គុំអគ្គិសនី កុំព្យូទ័រ និងសម្ភារៈគ្រឿងយន្តតែប៉ុណ្ណោះ៕

អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


