មិនដល់មួយឆ្នាំផង វៀតណាមទទួលបានចំណូលជិត ៣ ពាន់លានដុល្លារពីវិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
សេដ្ឋកិច្ច August 29, 2019 Chan Sreyny

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានឲ្យដឹងថា​ វិស័យកសិកម្មរុក្ខាប្រមាញ់ និងនេសាទរកចំណូលបានប្រមាណ ៣.៦៤ ពាន់លានដុល្លាពីការនាំចេញនៅក្នុងខែសីហា ដែលធ្វើឲ្យប្រាក់ចំណូលសរុបក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះកើនឡើង ២៦.៦ ពាន់លានដុល្លារស្មើនឹង ១.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ ផលិតផលកសិកម្មសំខាន់ៗបាននាំមកនូវចំណូលចំនួន ១២.៤ ពាន់លានដុល្លារស្មើនឹង ៤៦.៧% នៃប្រាក់ចំណូលនាំចេញសរុប ខណៈដែលផលិតផលព្រៃឈើ ៧.០៨ ពាន់លានដុល្លារកើនឡើងដល់ ២៦.៦% និងអាហារសមុទ្រទទួលបាន ៥.៥២ ពាន់លានដុល្លារកើនឡើង ២០.៨%។

ក្នុងនោះផលិតផលដែលត្រូវបាននាំចេញច្រើនជាងគេបំផុតរួមមានផលិតផលឈើ និងឈើ (៦.៦៦ ពាន់លានដុល្លារ) បង្កង (២.១ ពាន់លានដុល្លារ) កាហ្វេ (២ ពាន់លានដុល្លារ) ស្រូវ (ជិត ២ ពាន់លានដុល្លារអាមេរិក) ផ្លែឈើ (១.៩៦ ពាន់លានដុល្លារ) ត្រី (១.៣៣ ពាន់លានដុល្លារ) និងកៅស៊ូ (១.៣ ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះដែរប្រទេសនេះក៏បានចំណាយប្រាក់ ២០.៥៤ ពាន់លានដុល្លារសម្រាប់ការនាំចូលកសិផលនេសាទក្នុងរយៈពេល ៨ ខែថយចុះ ១.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយនឹងកំណើននេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាមបានបង្ហាញគោលបំណងដើម្បីអភិវឌ្ឍទីផ្សារនាំចេញឲ្យកាន់តែច្រើនឡើងថែមទៀត ដោយស្នើឲ្យភ្នាក់ងាររួមមាន សមត្ថកិច្ចមូលដ្ឋាននិង អាជីវកម្មទាំងអស់យកចិត្តទុកដាក់លើការកែលម្អគុណភាពផលិតផល និងបំពេញតម្រូវការរបស់អ្នកនាំចូល ក្នុងការតាមដានប្រភពដើម និងការចង្អុលបង្ហាញភូមិសាស្ត្រសម្រាប់ផលិតផលកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លើសពីនេះក្រសួងនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងសាខាពាក់ព័ន្ធដើម្បីពន្លឿនការចរចាដើម្បីស្វែងរកទីផ្សារថ្មី ស្ថេរភាពទីផ្សារបច្ចុប្បន្ន និងពង្រីកសក្តានុពលទីផ្សារបន្ថែមទៀត៕

អត្ថបទ៖ លីនី