Greta Thunberg គឺជាសិស្សស្រីជនជាតិស៊ុយអែតដែលត្រូវបានគេកោតសរសើរចំពោះការលើកកម្ពស់ការយល់ដឹងជាសកល អំពីបញ្ហាដែលបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុ និងការជំរុញអ្នកនយោបាយឱ្យទទួលខុសត្រូវនូវកង្វះសកម្មភាពរបស់ពួកគេចំពោះអ្វីដែលលោកនាងហៅថា “ វិបត្តិអាកាសធាតុ ” ។ ភាពល្បីល្បាញបំផុតរបស់នាងបានកើតចេញពីការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសស៊ុយអែត ដែលជាប្រទេសកំណើតរបស់នាងដើម្បីចាត់វិធានការបន្ថែមទៀត ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលបានបង្កឲ្យមានការតវ៉ានៅតាមសាលារៀនទូទាំងពិភពលោក។
ខណៈពេលដែលនាងមានអាយុត្រឹមតែ ១៦ ឆ្នាំ តែការប្តេជ្ញាចិត្តរបស់នាងក្នុងការធ្វើសកម្មភាព និងព្យាយាមធ្វើអ្វីមួយដើម្បីបុព្វហេតុមួយដែលនាងជឿជាក់លើ បានបំផុសមនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោក។ មូលហេតុដែលធ្វើឲ្យនាងមានការប្ដេជ្ញាចិត្តមោះមុត និងតែងតែសម្រេចបានគ្រប់ភារកិច្ចរបស់ខ្លួន Greta Thunberg តែងតែគោរពនៅចំណុចទាំងនេះ៖
១. រឿងដែលនាងគិតថាមានសារៈសំខាន់បំផុតនៅក្នុងជីវិត គឺត្រូវក្រោកឈរឡើងជាមួយអ្វីដែលនាងជឿជាក់ថានឹងកើតមាន។
២. នាងមិនដែលគិតថានាងមានវ័យក្មេងពេក ឬ ចាស់ពេកនោះទេដើម្បី្វធ្វើការផ្លាស់ប្ដូរ។
៣. នាងមិនដែលខ្វល់ពីការប្រឆាំងរបស់មនុស្សដែលស្អប់នាង ឬ មនុស្សដែលប្រឆាំងនឹងអ្វីដែលនាងកំពុងព្យាយាមធ្វើនោះទេ។
៤. ពេលខ្លះការប្រកាន់ជំហរទៅលើអ្វីដែលនាងជឿជាក់ ធ្វើឲ្យការសម្រេចិត្តរបស់នាងគឺជារឿងដ៏លំបាកបំផុត ប៉ុន្តែនាងមិនដែលបោះបង់ចោលទេ៕


អត្ថបទ៖ លីនី


