ចិនទទួលបានតំណែងជាប្រទេសដែលមានពាណិជ្ជកម្មទំនិញធំជាងគេបំផុតលើពិភពលោក ក្នុងរយៈពេលជាង ៧ ទសវត្សរ៍
សេដ្ឋកិច្ច August 28, 2019 Chan Sreyny

យោងតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងថា ពាណិជ្ជកម្មលើទំនិញរបស់ប្រទេសចិនបានបង្ហាញពីកំណើនរឹងមាំក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកដោយសារតែការកែទម្រង់ និង ការខិតខំប្រឹងប្រែងបើកដំណើរការឲ្យកាន់តែទូលំទូលាយរបស់ខ្លួន។ ជាក់ស្ដែងនៅក្នុងឆ្នាំ ១៩៥០ ទំហំពាណិជ្ជកម្មមានត្រឹមតែ ១.១៣ ពាន់លានដុល្លារប៉ុណ្ណោះ ខណៈដែលចំនួននេះបានកើនឡើងដល់ ៤.៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។

បន្ថែមពីនេះទៅទៀតកំណើនពាណិជ្ជកម្មប្រចាំឆ្នាំជាមធ្យមនៅតែមិនតិចជាង ១០% ពីឆ្នាំ ១៩៤០ ដល់ឆ្នាំ ១០៩៧៧ ក្រោមសេដ្ឋកិច្ចដែលបានគ្រោងទុក ប៉ុន្តែបានកើនឡើងដល់ប្រមាណ ១៤.៥% បន្ទាប់ពីប្រទេសចិនបានចាប់ផ្ដើមធ្វើកំណែទម្រង់ និងការបើកដំណើរការនៅក្នុងឆ្នាំ ១៩៧៦។ ជាមួយគ្នានេះដែរកាលពីឆ្នាំ ១៩៧៨ ពាណិជ្ជកម្មលើទំនិញរបស់ប្រទេសនេះមានចំនួនត្រឹមតែ ០.៨% នៃចំនួនសរុបទូទាំងពិភពលោក ខណៈដែលចំនួននេះបានកើនឡើងដល់ ១១.៨% នៅក្នុងឆ្នាំ ២០១៨ ។

គួរបញ្ជាក់ផងដែរថា​ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានពាណិជ្ជកម្មលើទំនិញធំបផុតរបស់ពិភពលោកជាលើកដំបូងនៅក្នុងឆ្នាំ ២០១៣ ដោយរបាយការណ៍បានបង្ហាញថាប្រទេសនេះក៏បានមើលឃើញពីលំហូរចូលយ៉ាងលឿននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយរក្សាបាននូវលំដាប់កំពូលនៃសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ជាមួយនឹងលំហូរ FDI ដ៏ធំបំផុតក្នុងរយៈពេល ២៧ ឆ្នាំជាប់គ្នា៕

អត្ថបទ៖ លីនី