រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងថ្មីចំនួនពីរ នៅលើមហាវិថីម៉ៅសេទុង
សេដ្ឋកិច្ច August 24, 2019 Chan Sreyny

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រួលដល់ការកកស្ទះចរាចរណ៍ ស្របពេលដែលប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើន​ ទីក្រុងកាន់តែស៊ីវីល័យ និងបច្ចេកវិទ្យាកាន់តែជឿនលឿន។

ក្នុងនោះផងដែរគម្រោងស្ពានអាកាសថ្មើរជើងទី១ នឹងត្រូវសាងសង់នៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី២ ស្ថិតនៅលើមហាវិថីម៉ៅសេទុងដូចគ្នា ប៉ុន្តែខាងលិចផ្សារដើមគ។ យ៉ាងណាមិញចំពោះថវិកា និងពេលវេលាក្នងការសាងសង់មិនទាន់មានការបញ្ជាក់ពីខាងរដ្ឋបាលរាជធានីភ្នំពេញនៅឡើយទេ ដោយរងចាំការសិក្សា និងវិភាគលើគម្រោងបន្ថែមទៀតដើម្បីស្នើជូនដល់រដ្ឋាភិបាល៕

អត្ថបទ៖ លីនី