ថៃស៊ីដាច់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ក្លាយជាម្ចាស់ជើងឯកនាំចេញផ្លែទុរេនច្រើនជាងគេបំផុត
សេដ្ឋកិច្ច August 24, 2019 Chan Sreyny

នៅក្នុងឆមាសទី១ ឆ្នាំ ២០១៩នេះ ថៃបានក្លាយជាប្រទេសនាំចេញទុរេនជំជាងគេ ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន។ ការនាំចេញមានតម្លៃប្រមាណ ៨១៧ លានដុល្លារអាមេរិក ( ប្រហែល ២៥ លានបាត) កើនឡើងប្រមាណ ៤៥ % ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមនាយកដ្ឋានចរចាពាណិជ្ជកម្មនៅក្នុងប្រទេស។

ជាមួយគ្នានេះដែរទីផ្សារធំៗរបស់ថៃក្នុងការនាំចេញផ្លែទុរេនគឺ ប្រទេសចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងចំនួនរហូតដល់ ៧៩% ក្នុងការនាំចេញសរុប។ ក្នុងនោះនៅឆមាសទីមួយនេះ ការនាំចេញទៅកាន់ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤២៥ លានដុល្លារ (ប្រហែល ១៣ ពាន់លានបាត) កើនឡើង ៧០% ហើយការនាំចេញទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានចំនួន ២១៩ លានដុល្លារ (ប្រហែល ៦,៧ ពាន់លានបាត) កើនឡើង ១៩% ។

គួរបញ្ជាក់ផងដែរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ថៃជាមួយប្រទេសចំនួន ១៦ ក្នុងអត្រាពន្ធ ០% ដូចជាអូស្រ្តាលី ប្រ៊ុយណេ កម្ពុជា ឈីលី ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ភូមា នូវែលហ្សេឡង់ ប៉េរូ ហ្វីលីពីន សិង្ហបុរី និងវៀតណាម បានជំរុញយ៉ាងខ្លាំងក្នុងការនាំចេញផ្លែទុរេនរបស់ខ្លន។ ជាក់ស្ដែងនៅក្នងឆមាសទី១ ឆ្នាំនេះនៅក្នុងការនាំចេញផ្លែឈើសរុប ផ្លែទុរេនស្រស់មានចំនួន ៥៥% ផងដែរ៕

អត្ថបទ៖ លីនី