កម្រងសម្ដីដ៏ជ្រាលជ្រៅ ១០ ឃ្លាពី Charlie Chaplin ឬ សាក់ឡូ សម្រាប់បំផុសគំនិតក្នុងការផ្លាស់ប្ដូរជីវិតរបស់អ្នក
បុគ្គលជោគជ័យ August 23, 2019 Chan Sreyny

យើងគ្រប់គ្នាប្រាកដជាបានស្គាល់រួចមកហើយលោក Charlie Chaplin ឬហៅថា “សាក់ឡូ” ដែលជាកំពូលតារាសម្តែង និងកំប្លែងជនជាតិអង់គ្លេស ជាពិសេសជាអ្នកនិពន្ធ និងផលិតករខ្សែភាពយន្ត ដែលមានមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសម័យភាពយន្តកាយវិការនៅក្នុងសតវត្សទី២០។ គាត់បានក្លាយជានិមិត្តរូបជាសកលតាមរយៈបុគ្គលិកលក្ខណៈលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមឥស្សរជនសំខាន់ៗនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មភាពយន្តផងដែរ។

សាឡូ គឺជាបុរសដ៏ពូកែម្នាក់ ដោយសារការគិតរបស់គាត់តែងតែត្រឹមត្រូវ ប្រៀបដូចជាការព្រៀងទុកមុនគ្រប់ពេល ជាពិសេសនៅក្នុងពាក្យសម្ដីរបស់គាត់តែងតែបង្កប់នូវប្រាជ្ញាដ៏អស្ចារ្យ និងការបំផុសគំនិតដ៏ជ្រាលជ្រៅសម្រាប់ជាមេរៀនក្នុងការផ្លាស់ប្ដូរជីវិតរបស់មនុស្សគ្រប់គ្នា។ ខាងក្រោមនេះជាកម្រងពាក្យសម្ដីល្បីៗដ៏អស្ចារ្យមួយចំនួនរបស់គាត់ ដែលយើងគ្រប់គ្នាគួរចងចាំ៖

១. « គ្មានអ្វីដែលស្ថិតស្ថេរទេនៅក្នុងពិភពលោកដ៏កំណាចមួយនេះ​ សូម្បីតែបញ្ហារបស់អ្នកក៏ដោយ »។
២. « ដើម្បីសើចពិតប្រាកដ អ្នកត្រូវរៀនទទួលយក និងប្រលែងលេងជាមួយការឈឺច្បាស់ »។
៣. « ការឈឺចាប់របស់ខ្ញុំប្រហែលជាហេតុផលធ្វើឱ្យគេសើច។ ប៉ុន្តែការសើចរបស់ខ្ញុំមិនដែលជាហេតុផលធ្វើឱ្យគេឈឺចាប់នោះទេ »។
៤. « មនុស្សគ្រប់គ្នានឹងមិនឃើញឥន្ទធនូទេ បើពួកគេនៅតែឱនចុះក្រោម »។
៥. « ក្ដីស្រមៃនឹងគ្មានន័យ បើមិនមានទង្វើ »។
៦. « ជីវិតអាចអស្ចារ្យ ប្រសិនបើអ្នកមិនខ្លាចវា។ អ្វីដែលត្រូវចំណាយគឺភាពក្លាហាន និងការស្រមើលស្រមៃ »។
៧. « កញ្ចក់ គឺជាមិត្តល្អបំផុតរបស់អ្នកព្រោះនៅពេលដែលអ្នកយំវាមិនដែលសើចឡើយ »។
៨. « មនុស្សគ្រប់គ្នាចូលចិត្តគិតច្រើន តែប្រុងប្រយ័ត្នតិច »។
៩. « ការបរាជ័យមិនសំខាន់ទេ។ វាត្រូវការភាពក្លាហានដើម្បីធ្វើឱ្យខ្លួនអ្នកល្ងីល្ងើ »។
១០.« មួយថ្ងៃដែលគ្មានការសើច គឺជាថ្ងៃដែលខ្ជះខ្ជាយបំផុត »៕

អត្ថបទ៖ លីនី