ថៃ៖ ក្រុមហ៊ុនគីមីមួយរបស់ប្រទេសថៃ Indorama Ventures បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការវិនិយោគទឹកប្រាក់ចំនួន ១.៥ ពាន់លានដុល្លារក្នុងកែច្នៃផ្លាស្ទិកឡើងវិញ ខណៈដែលអជ្ញាធរកំពុងគាំទ្រក្នងការកែច្នៃឡើងវិញ និងអ្នកប្រើប្រាស់កាន់តែយល់ដឹងច្រើនអំពី ផលប៉ះពាល់បរិស្ថាននៃផ្លាស្ទិកដែលប្រើតែម្ដងរួចបោះចោល។ ជាមួយគ្នានេះដែរនាយកប្រតិបត្តិរបស់ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ចំនួនទឹកប្រាក់ជាង ១ មួយពាន់ដុល្លារនេះនឹងប្រើសម្រាប់ការកែច្នៃឡើងវិញក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត។
គួររំលឹកផងដែរថាក្រុមហ៊ុន Indorama មានកន្លែងកែច្នៃចំនួន ១១ កន្លែងនៅជុំវិញពិភពលោក រួមទាំងប្រទេសថៃដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយមានបុគ្គលិកប្រមាណ ២០០នាក់។ រហូតមកទល់បច្ចុប្បន្នក្រុមហ៊ុនទទួលបានភាពរីកចម្រើន និងផ្ដល់ការងារដល់មនុស្សជាង
១៨,០០០ នាក់នៅទូទាំង ៣១ ប្រទេស ជាមួយនឹងអាជីវកម្មដ៏សំខាន់បំផុតរបស់ខ្លួនក្នុងការផលិតជ័រ PET ដោយសារធាតុ polymer ប្រើសម្រាប់ធ្វើដបផ្លាស្ទិក ហើយសរសៃរបស់វាប្រើសម្រាប់ផលិតដូចជា ខ្សែក្រវ៉ាត់ កៅអី និងសំបកកង់។ បន្ថែមពីនេះទៅទៀតក្នុងរយៈពេល ១២ ខែគិតត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងមកនេះ ក្រុមហ៊ុនបានផលិតដបជ័រជិត ៥,០០០ គីឡូសម្រាប់ផ្គត់ផ្គង់ទៅឲ្យអតិថិជនរបស់ខ្លួនដូចជា ក្រុមហ៊ុន Coca-Cola, PesiCo និង Nestleផងដែរ៕


អត្ថបទ៖ លីនី


