ក្រុមហ៊ុនដែកថែបចិន Mintal Group Co Ltd បានបង្ហាញនូវបំណងចង់សាងសង់រោងចក្រដែកថែប ដែកអ៊ីណុក ដែក និងដែកថែបដែលមិនមានជាតិដែកដោយចំនាយទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារនៅតំបន់សេដ្ឋកិច្ច Nghi Son ភាគកណ្ដាលខេត្ត Thanh Hoa ប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុននេះនឹងវិនិយោគនៅក្នុងរោងចក្រ Ferocrom ក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពផលិត ១,៥ លានតោនក្នុងមួយឆ្នាំនៅដំណាក់កាលទី១ ហើយនៅក្នុងដំណាក់កាលទី២ អាចផលិតដែកអ៊ីណុក ១ លានតោន និងដែកដែលគ្មានជាតិដែក ១ លានតោនក្នុងមួយឆ្នាំ។
ចំពោះវត្ថុធាតុដើមត្រូវបានគេប៉ាន់ប្រមាណថា ៨០% សម្រាប់ការផលិតនឹងនាំចូលពីអាហ្រ្វិកខាងត្បូង ខណៈដែលនៅសល់ ២០% ទៀតនឹងត្រូវបានទិញនៅក្នុងប្រទេសវៀតណាម។ យ៉ាងណាមិញប្រសិនបើផែនការវិនិយោគត្រូវបានអនុម័តក្រុមហ៊ុន Mintal Group នឹងជួលដីទំហំ ៣០០ ហិកតានៅក្នុងតំបន់សេដ្ឋកិច្ច Nghi Son ក្បែរកំពង់ផែដើម្បីសាងសង់រោងចក្រ។ ដោយក្រុមហ៊ុនត្រូវប្តេជ្ញាចិត្តលើការវិនិយោគ និងអនុវត្តបច្ចេកវិទ្យាទំនើប និងទំនើបបំផុតដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាអនុវត្តតាមច្បាប់របស់វៀតណាមស្តីពីការការពារបរិស្ថានផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Mintal គ្រុបគឺ ជាសាជីវកម្មឈានមុខគេមួយរបស់ពិភពលោកដែលបានបង្កើតរោងចក្រ Ferocrom ផលិតដែកអ៊ីណុក និងលោហធាតុដែលមិនមែនជាជាតិដែក។ បច្ចុប្បន្នក្រុមនេះមានរោងចក្រមួយដែលមានទីតាំងនៅប្រទេសចិន ហើយរោងចក្រទី ២ គ្រោងនឹងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ លីនី


