អ៊ុយក្រែនរកចំណូលបានពីការធ្វើភាវូបនីយឯកជនកម្មខ្នាតតូចនៃទ្រព្យសម្បត្តិរដ្ឋ រហូតដល់ ៥៨.៨ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំនេះ
សេដ្ឋកិច្ច August 22, 2019 Chan Sreyny

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានឲ្យដឹងថាអ៊ុយក្រែនរកចំណូលបាន ៥៨.៨ ពាន់លានដុល្លាអាមេរិក ពីការធ្វើភាវូបនីយកម្មឯកជនខ្នាតតូចនៃទ្រព្យសម្បត្តិរដ្ឋ និងសហគមន៍ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការដាក់ឲ្យប្រតិបត្តិការនេះកាលពីខែ ឧសភា ឆ្នាំ ២០១៨។ ជាមួយគ្នានេះដែរប្រាក់ចំណូលដែលទទួលបាននេះ គឺអាចសម្រេចបានគោលដៅទៅតាមការកំណត់ទុកកាលពីឆ្នាំ ២០១៨ នៅចន្លោះពី ៥៧ លានដុល្លារសហរដ្ឋអាមេរិក ទៅដល់ ៦៥ លានដុល្លារពីការធ្វើឯកជនភាវូបនីយកម្មខ្នាតតូចក្នុងឆ្នាំ ២០១៨ ផងដែរ។

ប្រភពដដែលបានបន្តថា ការដេញថ្លៃចំនួន ១,១៤២ ត្រូវបានធ្វើឡើងប្រកបដោយជោគជ័យ ហើយទ្រព្យសម្បត្តិចំនួន ២,៨១២ កំពុងដាក់លក់នៅលើវេទិការរលទ្ធកម្មតាមអ៉ីនធឺណេត ProZorro ។ បន្ថែមពីនេះទៅទៀតទីក្រុង ទីប្រជុំជន និងសហគមន៍ដែនដីអ៊ុយក្រែនចំនួន ២៣៩ កន្លែងទៀតក៏បានចូលរួមក្នុងការដេញថ្លៃនៅក្នុងប្រព័ន្ធនេះផងដែរ ដោយការដេញថ្លៃលើកដំបូងបានចាប់ផ្ដើមកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនប្រទេសអ៊ុយក្រែនបានអនុម័តច្បាប់ថ្មីស្តីពីការធ្វើភាវូបនីយកម្មឯកជននៃទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃប្រហែល ៩,៩ លានដុល្លារអាមេរិក ក្នុងគោលបំណងទាក់ទាញវិនិយោគិនថែមទៀត រហូតសម្រេចបានគោលដៅក្នុងឆ្នាំនេះ ហើយនឹងបន្តរហូតដល់ឆ្នាំក្រោយៗទៀត៕

អត្ថបទ៖ លីនី