នៅក្នុងថ្នាក់រៀនមួយអ្នកគ្រូម្នាក់បានសួរទៅកាន់សិស្សតូចៗម្នាក់មួយសំនួរ ប៉ុន្តែចម្លើយដែលទទួលបានធ្វើឲ្យគ្រូស្ទើរដាច់ចង្កេះ
គំនិតអប់រំ August 21, 2019 Chan Sreyny

សំណើច៖ នៅក្នុងថ្នាក់រៀនមួយដែលពោពេញដោយសិស្សក្មេងៗ មុនពេលចាប់ផ្ដើមរៀនអ្នកគ្រូក៏បានសួរទៅកាន់សិស្សទាំងអស់ថា៖ « ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមកយឺត? » ភ្លាមៗនោះសិស្សក៏បានឆ្លើយថា៖ « មកពីថ្នាក់រៀនបានចាប់ផ្ដើមមុនពេលពួកយើងមកដល់ »
បានលឺដច្នេះអ្នកគ្រូមានអារម្មណ៍ថាមួរម៉ៅក៏បានសួរសំនួរទៅកាន់ពួកគេម្នាក់ម្ដងៗ ដោយចាប់ផ្ដើមពីសិស្សស្រីម្នាក់
អ្នកគ្រូ: « ម៉ារៀត្រូវឡើងទៅមើលនៅលើផែនទី ហើយស្វែងរកតំបន់អាមេរិកខាងជើង »
ម៉ារៀ: « ទីនេះហើយ »
អ្នកគ្រូ: « ត្រឹមត្រូវ! ឥឡូវសិស្សទាំងអស់គ្នា តើអ្នកណាជាអ្នករកឃើញតំបន់អាមេរិកខាងជើង? »
សិស្ស: « គឺម៉ារៀ »
អ្នកគ្រូ: « ចនហេតុអ្វីបានជាអ្នកធ្វើប្រមាណវិធីគណិតវិទ្យានៅលើឥដ្ឋ? »
ចន: « ព្រោះអ្នកគ្រូប្រាប់ខ្ញុំមិនឲ្យធ្វើនៅលើតុ »
អ្នកគ្រូ: « គ្លីន តើអ្នកប្រកបពាក្យសត្វក្រពើយ៉ាងដូចម្ដេច? »
គ្លីន: « K-R-O-K-O-D-I-A-L »
អ្នកគ្រូ: « ខុសហើយ មិនមែនអញ្ចឹងទេ »
គ្លីន: « ត្រូវហើយវាខុស ប៉ុន្តែអ្នកបានសួរខ្ញុំពីរបៀបដែលខ្ញុំប្រកបវា »
អ្នកគ្រូ: « ដូណាល់ តើរូបមន្តគីមីសម្រាប់ទឹកគឺជាអ្វី? »
ដូណាល់: « H I J K L M N O »
អ្នកគ្រូ: « តើអ្នកកំពុងនិយាយពីអ្វី? »
ដូណាល់: « កាលពីម្សិលមិញអ្នកគ្រូបាននិយាយថា រូបមន្តទឹកគឺពី H ទៅដល់ O ( H to O) »
អ្នកគ្រូ: « វីននី ប្រាប់ឈ្មោះរបស់សំខាន់មួយដែលយើងមានថ្ងៃនេះ តែមិនមានកាលពី ១០ ឆ្នាំមុន »
វីននី: « ខ្ញុំ »
អ្នកគ្រូ: « មីលី បង្កើតប្រយោគមួយដែលចាប់ផ្ដើមដោយអក្សរ I »
មីលី: « I is……»
អ្នកគ្រូៈ « មិនមែនទេមីលី គេតែងតែប្រើ I am »
មីលី: « អូខេ…I am the ninth letter of the alphabet »
អ្នកគ្រូ: « ចច វ៉ាស៊ីនតោនមិនត្រឹមតែបានកាប់ដើម cherry របស់ឪពុកគាត់នោះទេ គាត់ក៏បានទៅប្រាប់ឪពុករបស់គាត់ផងដែរ។ ឥឡូវលូលូ តើអ្នកដឹងទេហេតុអ្វីឪពុករបស់គាត់មិនដាក់ទណ្ឌកម្មគាត់? »
លូលូ: « ដោយសារតែចច នៅតែមានពូថៅនៅក្នុងដៃរបស់គាត់ »
អ្នកគ្រូ: « ហារ៉ូល តើអ្នកហៅមនុស្សដែលនៅតែនិយាយមិនឈប់ ពេលដែលមនុស្សលែងចាប់អារម្មណ៍ថាម៉េច? »
ហារ៉ូល: « អ្នកគ្រូ » ៕

អត្ថបទ៖ លីនី