ការនាំចេញអង្កររបស់វៀតណាមទៅកាន់ប្រទេសចិនធ្លាក់ចុះយ៉ាងគំហុក ដោយសារចិនចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹងជាងមុនលើការនាំចូលផលិតផលកសិកម្ម
សេដ្ឋកិច្ច August 19, 2019 Chan Sreyny

យោងតាមភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថាសម្រាប់តម្លៃ ៥% នៃការនាំចេញអង្កររបស់វៀតណាមបានធ្លាក់ចុះ ១.៤៧% ដែលស្មើនឹង ៣៣៥ដុល្លារ ទៅ ៣៤៥ ដុល្លារក្នុងមួយតោន ធ្លាក់ចុះពីតម្លៃក្នុងពី ៣៤០ដុល្លារ ទៅ ៣៥០ ដុល្លារកាលពីសប្ដាហ៍មុន។ ការធ្លាក់ចុះនេះបានកើតឡើងបន្ទាប់ពីប្រទេសចិនចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិតឹងរ៉ឹងជាងមុនលើការនាំចូលកសិកម្ម ដោយអាជីវករវៀតណាមបានឲ្យដឹងថាអ្នកនាំចូលចិនមិនអាចទិញអង្ករពីប្រទេសវៀតណាមបានទេ ដោយសារតែបច្ចេកទេសថ្មីដែលចិត្តបានបង្កើតឡើង។

ជាមួយគ្នានេះដែរក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថាការនាំចូលផលិតផលកសិកម្មរបស់វៀតណាមកំពុងនឹងរឹតបន្តឹងបទប្បញ្ញត្តិនៃការនាំចូលកាន់តែច្រើន ព្រោះតែការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនធ្លាប់មានបញ្ហាជាច្រើនដូចជា លិខិតបញ្ជាក់ក្លែងក្លាយ ការប្រកាស និងការបញ្ជាទិញ។ មិនតែប៉ុណ្ណោះទំនិញរបស់វៀតណាមក៏បានរំលោភលើស្តង់ដារគុណភាពសម្រាប់ផលិតផលកសិកម្មដែលបានកំណត់ដោយប្រទេសចិនផងដែរ។

គួរបញ្ជាក់ផងដែរថា ការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ១០% ស្មើនឹង ៣.៣៥ ពាន់លានដុល្លារ ចាប់ពីខែមករាដល់ខែកក្កដា នេះបើយោងតាមទីភ្នាក់ងារគយវៀតណាម ខណៈដែលក្រសួងកសិកម្មសហរដ្ឋអាមេរិកបាននិយាយនៅក្នុងរបាយការណ៍កាលពីដើមខែនេះថា ការនាំចេញអង្កររបស់ខ្លួនទៅកាន់ប្រទេសចិនទំនងជាប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទៀតនៅឆ្នាំក្រោយ ដោយសារការនាំចូលរបស់ខ្លួនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះ ២.៩៤% ពីឆ្នាំនេះមកនៅត្រឹម ៣.៣ លានតោន ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកមានច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានអះអាងថាខ្លួននឹងរៀបចំវិធីសាស្រ្តជំរុញការធ្វើពាណិជ្ជកម្មជាច្រើននៅឆ្នាំនេះដើម្បីជំរុញការនាំចេញអង្ករឲ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ លីនី