កសិករម្នាក់បានជួយពស់មួយក្បាលឲ្យផុតពីសេក្ដីស្លាប់ ទីបំផុតគាត់ក៏ត្រូវស្លាប់ដោយសារពស់ចឹក ដោយបន្សល់នូវពាក្យមួយឃ្លាសម្រាប់ដាស់តឿនមនុស្សគ្រប់គ្នា
គំនិតអប់រំ
August 17, 2019
Chan Sreyny
និទានខ្លី៖ នៅពេលព្រឹកក្នុងរដូវរងារមួយ បុរសជាកសិករម្នាក់បានដើរកាត់ចំការរបស់គាត់ ភ្លាមៗនោះគាត់ក៏បានឃើញសត្វពស់មួយក្បាលនៅលើដីកំពុងតែជិតស្លាប់ដោយសារតែភាពត្រជាក់។ កសិករដឹងថាពស់គឺជាសត្វកាចសហាវ ដែលពិសរបស់វាអាចធ្វើឲ្យមនុស្សស្លាប់បាន តែគាត់នៅតែរើសវា មកអោបជាប់ដើមទ្រូងរបស់គាត់ ដើម្បីឲ្យវាកក់ក្ដៅអាចរស់ឡើងវិញ។
ភ្លាមៗនោះសត្វពស់បានរស់ឡើងវិញ ហើយនៅពេលដែលវាមានកម្លាំងគ្រប់គ្រាន់ វាក៏ចឹកបុរសដែលមានចិត្តល្អចំពោះវា។ ដោយដឹងថាខ្លួនជិតស្លាប់ នៅដង្ហើមចុងក្រោយបុរសកសិករក៏បាននិយាយទៅកាន់អ្នកដែលឈរនៅជុំវិញថា « រៀនពីវាសនារបស់ខ្ញុំ កុំអាណិតមនុស្សរមឹសគុណ » ។
ដំបូន្មាននៃរឿង៖ មនុស្សខ្លះមិនដែលផ្លាស់ប្ដូរចរឹកធម្មជាតិរបស់ខ្លួន ដោយគិតពីទង្វើល្អរបស់យើងជាមួយពួកគេទេ ដូច្នេះចូរប្រុងប្រយ័ត្ន និងព្យាយាមនៅឲ្យពីមនុស្សដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន៕

អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


