យោងតាមក្រសួងពាណិជ្ជកម្មហ្វីលីពីន (DOT) បានឱ្យដឹងថា ចំណូលដែលរកបានពីឧស្សាហកម្មទេសចរណ៍នៅក្នុងឆមាសទី១ ឆ្នាំ ២០១៩ មានចំនួន ២៤៥ ពាន់លានប៉េសូ (ប្រហែល ៤,៦៧ ពាន់លានដុល្លារ) កើនឡើងដល់ ១៧.៥៧% បើធៀបនឹងឆ្នាំ ២០១៨។ នៅក្នុងនោះទិន្នន័យ DOT ក៏បានបង្ហាញពីចំណូលប្រចាំខែដែលខ្ពស់បំផុតផងដែរគឺចំណូលនៅខែកុម្ភៈ ក្នុងចំនួន ៤៨ ពាន់លានប៉េសូ (ប្រហែល ៩១៥,៤ លានដុល្លារអាមេរិក)។
ទន្ទឹមនឹងនេះដែរការចំណាយប្រចាំថ្ងៃ និងរយៈពេលស្នាក់នៅជាមធ្យមក្នុងភ្ញៀវទេសចរម្នាក់បានឡើងដល់ ១២០,៦០ ដុល្លារអាមេរិកស្មើនឹង ២៨.៦៤% ហើយចាប់ពី ៩ យប់ឡើងទៅ ពោលគឺខ្ពស់ជាងឆ្នាំមុន ១.៨១% ដែលអាចជាភស្តុតាងបង្ហាញថាភ្ញៀវបរទេសពិតចូលចិត្ត និងរីករាយដែលមកទស្សនាក្នុងប្រទេសភីលីពីន។ មិនតែប៉ុណ្ណោះឧស្សាហកម្មទេសចរណ៍ក៏បានផ្ដល់ការងារចំនួន ៥,៤ លានកន្លែងផងដែរកាលពីឆ្នាំ ២០១៨ និងចូលរួមចំណែកដល់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសក្នុងចំនួន ១២.៧% ឬ ២,២ ពាន់ពាន់លានប៉េសូ (៤១,៩៦ ពាន់លានដុល្លារអាមេរិក)។
យ៉ាងណាមិញបច្ចុប្បន្នក្រសួងពាណិជ្ជកម្មហ្វីលីពីន កំពុងរក្សាទិសដៅរបស់ខ្លួនដើម្បីទាក់ទាញការចំណាយខ្ពស់ និងរយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរស្ថិតក្នុងរយៈពេលយូរជាងនេះ។ បន្ថែមពីនេះហ្វីលីពីនសង្ឃឹមថា នឹងអាចសម្រេចបានគោលដៅរបស់ខ្លួន ដែលមានចំនួនភ្ញៀវទេសចរណ៍បរទេសចំនួន ៨,២ លាននាក់នៅឆ្នាំ ២០១៩ ដែលខ្ពស់ជាងចំនួនភ្ញៀវទេសចរឆ្នាំ ២០១៨ ៕


អត្ថបទ៖ លីនី


