Bill Gates គឺជាបុរសដែលមានជាងគេបំផុតនៅលើពិភពលោកលំដាប់ទី២ បន្ទាប់ពីបានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ ១៩៧៥ ។ បច្ចុប្បន្នមហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិ ៩៦.៥ ពាន់លានដុល្លារបើយោងតាមការចុះបញ្ជីរបស់ទស្សនាវដ្ដី Forbes ខណៈដែលការបង្កើតប្រព័ន្ធប្រតិបត្តិការលេខ ១ ដែលហៅថា Windows របស់ក្រុមហ៊ុន Microsoft កំពុងតែកើនឡើង។ មិនតែប៉ុណ្ណោះMicrosoft ក៏បានបង្កើត Xbox ដែលជាប្រព័ន្ធសម្រាប់លេង Game ដ៏មានប្រជាប្រិយបំផុតនៅលើពិភពលោកផងដែរ ដូច្នេះចង់ដឹងពីមេរៀនជោគជ័យរបស់ Bill Gates ទេ?
ខាងក្រោមនេះជាមេរៀនជោគជ័យទាំង ៥ ពី Bill Gates ដែលគាត់បានផ្តល់ឱ្យមនុស្សនៅចំណុចមួយផ្សេងទៀតនៅក្នុងពេលវេលានៃជីវិតរបស់គាត់ដើម្បីបង្ហាញពួកគេពីអ្វីដែលវាត្រូវការដើម្បីក្លាយជាអ្នកជោគជ័យ និងអ្នកមាន៖
១.« ចាប់ផ្តើមឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន »៖ មេរៀនជោគជ័យដំបូងរបស់ Bill Gates គឺត្រូវចាប់ផ្តើមឱ្យបានឆាប់បំផុត ដោយនៅពេលដែលគាត់ចាប់ផ្ដើមធ្វើការជាមួយកុំព្យូទ័រ គាត់មានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ។ ដូច្នេះនៅពេលអ្នកចាប់ផ្តើមអ្វីមួយនៅដំណាក់កាលដំបូងនៃជីវិតរបស់អ្នក អ្នកនឹងត្រូវបានអប់រំនៅជុំវិញវា។ អ្នកមិនត្រឹមតែមានឱកាសទទួលជោគជ័យឆាប់ជាងមនុស្សជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ទំនងជាមិនចង់បោះបង់ដែរ ហើយប្រសិនបើអ្នកមានក្តីសុបិន្តដែលអ្នកចាប់ផ្តើមធ្វើការនៅពេលដែលអ្នកនៅក្មេង អ្នកនឹងមានភាពស៊ាំទៅនឹងមនុស្សដែលប្រាប់អ្នកពីអ្វីដែលអ្នកអាច ឬមិនអាចធ្វើបាន។ ពេលវេលាដែលអ្នកមានឥទ្ធិពលបំផុតពីអ្នកដទៃ គឺនៅពេលដែលអ្នកនៅក្មេងដូច្នេះប្រសិនបើអ្នកបានឃើញរឿងរ៉ាវនៅលើកញ្ចក់ទូរទស្សន៍ ឬតាមអ៉ីនធឺណេតដែលអ្នកដទៃបានទទួលជោគជ័យ វានឹងមាននៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងមិនមានការសង្ស័យឡើយ អំពីអ្វីដែលអ្នកអាច ឬមិនអាចធ្វើបាន។
២.« ចូលទៅក្នុងភាពជាដៃគូ »៖ លោក Bill Gates ចូលចិត្តបង្កើតភាពជាដៃគូជាមួយមនុស្ស ហើយកំពូលមនុស្សដែលពូកែៗទាំងនោះបានធ្វើឱ្យគាត់ក្លាយជាមនុស្សពូកែក្នុងចំណោមអ្នកខ្លាំងដូចជាពួកគេដែរ។ គាត់សប្បាយចិត្តនឹងរឿងនេះព្រោះវាបានបើកឱកាសថ្មីសម្រាប់គាត់ និងទទួលបានសក្ដានុពលបន្ថែមទៀតដោយរៀនសូត្រពីសហគ្រិនជោគជ័យដទៃទៀតដែលអាចបង្រៀនគាត់ពីរឿងមួយ ឬពីររបស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណឹងទេវាក៏មានន័យថាគាត់បានកសាងទំនាក់ទំនងជាមួយមនុស្សដែលពិតជាអាចជួយគាត់ ជាមួយការខិតខំនាពេលអនាគតរបស់គាត់ផងដែរ។
៣.« អ្នកនឹងមិនរកលុយបាន ៦០,០០០ ដុល្លារក្នុងមួយឆ្នាំចេញពីវិទ្យាល័យទេ »៖ នៅក្នុងចំណោមបុគ្គល្បីៗ និងមហាសេដ្ឋីដែលបានបោះបង់ចោលការសិក្សា ក្នុងនោះក៏មាន Bill Gates ផងដែរ ដោយគាត់បាននិយាយត្រង់ៗថា អ្នកនឹងមិនអាចរកលុយបាន ៦០,០០០ ដុល្លារនោះទេនៅពេលវ័យរៀនវិទ្យាល័យ ដូច្នេះប្រសិនបើអ្នកមានហេតុផលណាមួយ ដែលគិតថាអាចបញ្ឈប់អ្នកពីការលេងសើចក្នុងជីវិត។ មិនថាអ្នកមានការអប់រំច្រើនប៉ុណ្ណាក៏ដោយ អ្នកនៅតែត្រូវការបទពិសោធន៍ ដើម្បីធ្វើការសម្រេចបាននូវចំណុចកំពូលរបស់អ្នក។ អ្នកនឹងមិនត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗ លំដាប់ៗនោះទេ ព្រោះអ្នកមានសញ្ញាប័ត្រគ្រប់គ្រងអាជីវកម្ម ព្រោះនោះជាមុខតំណែងដែលអ្នកត្រូវរកបានដោយការចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន និងខិតខំធ្វើវាឱ្យឡើងដល់កំពូល ឬ ធ្វើដំណើរគោលដៅរបស់អ្នកជាមួយក្រុមហ៊ុនដោយខ្លួនអ្នកផ្ទាល់ទៅកាន់មនុស្ស។
៤.« ធ្វើជាចៅហ្វាយរបស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន »៖ Bill Gates បានក្លាយជាថៅកែតាំងពីវ័យក្មេង ដោយសារការគ្រប់គ្រងដ៏អស្ចារ្យរបស់គាត់ទៅលើភាពជោគជ័យ គាត់សមនឹងទទួលបានវា វាធ្វើឱ្យគាត់ទទួលបានតំណែងកំពូលសម្រាប់ខ្លួនឯង។ នៅក្នុងនោះមហាសេដ្ឋីរូបនេះបាននិយាយថា៖ “ ប្រសិនបើអ្នកមិនបង្កើតក្តីសុបិន្តរបស់អ្នកទេ អ្នកផ្សេងនឹងជួលអ្នកអោយបង្កើតក្តីសុបិន្តរបស់ពួកគេ ” ។
៥.« កុំនិយាយពីកំហុសរបស់អ្នក តែត្រូវរៀនសូត្រពីកំហុសទាំងនោះ »៖ តើអ្វីដែលចង្អុលបង្ហាញពីកំហុសរបស់អ្នកក្នុងការស្ដីបន្ទោសអ្នកដទៃ? តើអ្នកកំពុងព្យាយាមបន្លំភ្នែកអ្នកណា? កំហុសរបស់អ្នកគឺស្ថិតនៅលើអ្នក វាមិនមែនជាកំហុសរបស់នរណាម្នាក់ឡើយ ដូច្នេះឈប់ស្ដីបន្ទោសអ្នកដទៃ ដោយគ្រាន់តែព្យាយាមបំបាត់នូវមនសិការរបស់អ្នកពីកំហុស។ កំហុសត្រូវបានបង្កើតឡើង ដើម្បីរៀនពីវា វាធ្វើឱ្យអ្នកបានដឹងពីអ្វីដែលគួរ និងអ្វីដែលមិនគួរធ្វើនៅក្នុងស្ថានភាពដូចគ្នា នៅពេលវាកើតឡើងម្ដងទៀតជាលើកទីពីរ ។ ដូច្នេះ Bill Gates បាននិយាយថា៖ “ ប្រសិនបើអ្នករញ៉េរញ៉ៃ វាមិនមែនជាកំហុសរបស់ឪពុកម្តាយអ្នកទេ ដូច្នេះសូមកុំនិយាយអំពីកំហុសរបស់អ្នកសូមរៀនពីវា ”៕
អត្ថបទ៖ លីនី


