និទានខ្លី៖ នៅពេលក្រុមកង្កែបមួយកំពុងធ្វើដំណើរឆ្លងកាត់ព្រៃ សត្វកង្កែបពីរក្បាលបានធ្លាក់ចូលរណ្តៅជ្រៅមួយ គ្រានោះកង្កែបផ្សេងទៀតបាននាំគ្នាមកកកកុញនៅជុំវិញរណ្តៅ ហើយឃើញពីជម្រៅរបស់រណ្ដៅ ក៏បានប្រាប់កង្កែបទាំងពីរនោះថាគ្មានសង្ឃឹមទេសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយកង្កែបទាំងពីរបានសម្រេចចិត្តមិនអើពើ នឹងអ្វីដែលកង្កែបផ្សេងទៀតកំពុងនិយាយហើយពួកគេបានចាប់ផ្ដើមព្យាយាមលោតចេញពីរណ្តៅ។
ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក្ដី ក្រុមកង្កែបដែលស្ថិតនៅខាងលើរណ្តៅនៅតែនិយាយថាពួកគេគួរតែបោះបង់ចោល ពួកគេនឹងមិនអាចលោតចេញពីរណ្ដៅបានទេ។ នៅទីបំផុតសត្វកង្កែបមួយក្បាលបានយកចិត្ដទុកដាក់នឹងអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយ ហើយក៏បានបោះបង់ចោលជ្រើសរើសដោយការដួលស្លាប់។ ចំនែកឯកង្កែបមួយទៀតនៅតែបន្តលោតយ៉ាងខ្លាំងតាមដែលអាចធ្វើទៅបាន ជាថ្មីម្តងទៀតហ្វូងកង្កែបបានស្រែកដាក់កង្កែបដែលកំពុងលោតឱ្យបញ្ឈប់ការឈឺចាប់ ហើយព្រមទទួលយកការស្លាប់។
តែកង្កែបកាន់តែព្យាយាមលោតទាំងលំបាក ហើយទីបំផុតកង្កែបក៏លោតចេញពីរណ្ដៅបាន ខណៈនោះកង្កែបផ្សេងទៀតបាននិយាយថា “ តើអ្នកមិនស្តាប់យើងទេឬ? ” កង្កែបដែលលោតចេញពីរណ្ដៅបានពន្យល់ពួកគេថាខ្លួនជាមនុស្សថ្លង់ ហើយគិតថាពួកគេកំពុងលើកទឹកចិត្តខ្លួនគ្រប់ពេល។
តម្លៃអប់រំ៖ ពាក្យសំដីរបស់មនុស្សអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នកដទៃ ចូរគិតអំពីអ្វីដែលអ្នកនិយាយមុនពេលវាចេញពីមាត់អ្នក។ វាអាចគ្រាន់តែជាភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់៕


អត្ថបទ៖ លីនី


