ស្រីលង្កាចាយលុយជាង ១០ លានដុល្លារអាមេរិក នាំយករថភ្លើងពីប្រទេសចិនសម្រាប់ផ្លូវអាកាសរបស់ខ្លួន
សេដ្ឋកិច្ច August 16, 2019 Chan Sreyny

យោងតាមក្រសួងដឹកជញ្ជូនប្រចាំប្រទេសស្រីលង្កាបានឱ្យថាស្រីលង្កាបាននាំចូលរថភ្លើងពីប្រទេសចិនសម្រាប់ខ្សែផ្លូវដែកក្នុងតម្លៃ ១០.៣ លានដុល្លារអាមេរិកដែលស្មើនឹង ១.៨៣ ពាន់លានរូពីកាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩នេះ។ រថភ្លើងថ្មីនេះមិនត្រឹមតែអាចរត់បាននៅលើផ្លូវដែកក្នុងប្រទេសប៉ុណ្ណោះទេ តែក៏អាចរត់បានក្នុងផ្លូវអាកាស និងផ្លូវដែកនៅលើខ្សែទឹកផងដែរ។

រថភ្លើងដែលទើបតែនាំចូលនេះជាគម្រោងថាមពលទី១ ក្នុងចំណោមគម្រោងថាពលទាំង ៩ របស់ប្រទេស នៅក្នុងគម្រោងចំនួន ៩ ដោយរថភ្លើងនេះមានទូររថភ្លើងបំពាក់ដោយម៉ាស៊ីនត្រជាក់ចំនួន ២ទូរ ទូររថភ្លើងដែលមាន ២ បន្ទប់ចំនួន ២ ទូរ និងទូរភ្លើងដែលមាន ៣បន្ទប់ ចំនួន ២ទូរ ហើយលក្ខណៈពិសេសថ្មីមួយទៀតគឺមានទូរសម្រាប់ទទួលទានអាហារថែមទៀត។ យ៉ាងណាមិញប្រទេសស្រីលង្កាគ្រោងនឹងនាំចូលរថភ្លើងចំនួន ៩ គ្រឿងបន្ថែមទៀតពីប្រទេសចិនសម្រាប់សេវាកម្មក្រៅប្រទេស ហើយក្រសួងសង្ឃឹមថានឹងអាចចាប់ផ្តើមសេវាកម្មអន្ដរជាតិដោយប្រើបណ្តាញអគ្គិសនីក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ លីនី