ការលក់រថយន្តរបស់ជប៉ុននៅកូរ៉េខាងត្បូងធ្លាក់ចុះទ្វេដង ខណៈពេលជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែតានតឹង
សេដ្ឋកិច្ច August 15, 2019 Chan Sreyny

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថាការលក់រថយន្តរបស់ជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះទ្វេដង កាលពីខែមុន នៅពេលមានជម្លោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងតូក្យូ។ ក្រសួងពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលបានឱ្យដឹងថាចំនួនយានយន្តរបស់ជប៉ុនដែលបានលក់នៅសេអ៊ូលមានចំនួន ២,៦៧៤ គ្រឿងនៅក្នុងខែកក្កដាធ្លាក់ចុះ ១៧.២%​ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយចាប់ពីខែមិថុនាតួលេខនេះបានធ្លាក់ចុះដល់ ៣២.២% ។

ការធ្លាក់ចុះនេះបានកើតឡើងនៅពេលដែលប្រទេសជប៉ុនបានរឹតបន្តឹងបទប្បញ្ញត្តិកាលពីខែមុនលើការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសកូរ៉េនូវវត្ថុធាតុដើមរបស់ខ្លួន ហើយកាន់តែធ្ងន់ធ្ងរខណៈដែលជប៉ុនបានដកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីសកាលពីដើមខែសីហាកន្លងមកនេះ ដោយជាការឆ្លើយតបកូរ៉េខាងត្បូងក៏បានទម្លាក់ជប៉ុនចេញពីបញ្ជីដៃគូនាំចេញដែលជឿទុកចិត្តរបស់ខ្លួនផងដែរ។ ជាមួយគ្នានេះដោយសារការធ្លាក់ចុះនៃតម្រូវការរថយន្តជប៉ុនការលក់រថយន្តនៅក្នុងទីផ្សារក្នុងស្រុកបានធ្លាក់ចុះ ២.៤% ក្នុងមួយឆ្នាំមកនៅត្រឹម ១៥១,០៩១ គ្រឿងនៅក្នុងខែកក្កដា។

ទន្ទឹមនឹងនេះដែរការផលិតរថយន្តបានកើនឡើង ១៧.៤% បើធៀបនឹងឆ្នាំមុន ​ដោយនៅក្នុងខែកក្កដាកើនឡើងដល់ ៣៥៩,៥៥៤ គ្រឿង ហើយការនាំចេញរថយន្តបានកើនឡើង ១១.៦% ស្មើនឹង ២១៥,៩២៧ គ្រឿងផងដែរ។ បើបើនិយាយពីតម្លៃវិញការនាំចេញរថយន្តបានកើនឡើង ២១.៦% ស្មើនឹង ៣,៨២ ពាន់លានដុល្លារអាមេរិកក្នុងមួយខែ៕

អត្ថបទ៖ លីនី