មហាសេដ្ឋីនិងសេដ្ឋីល្បីៗ ជាច្រើនជឿជាក់ថាពួកគេបានប្រឹងប្រែងធ្វើការដើម្បីប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេទៅកូនៗ នៅពេលពួកគេស្លាប់ ហើយជាមួយនឹងពន្ធមរតកនៅសហរដ្ឋអាមេរិកបានកំណត់ ៤០% លើទ្រព្យសម្បត្តិទាំងអស់ដែលមានចំនួនលើសពី ៤២៥,០០០ ដុល្លារអាមេរិក។ យោងតាម Business Insider បានចងក្រងបញ្ជីឈ្មោះមហាសេដ្ឋីល្បីៗចំនួន ៥ រូបដែលសុទ្ធសឹងតែជាមហាសេដ្ឋីអាជីវកម្មធំបំផុតនៅលើពិភពលោកដែលមិនទុកទ្រព្យសម្បត្តិរបស់ខ្លួនដល់កូនៗរបស់ពួកគេ ដោយពួកគេបរិច្ចាគទ្រព្យសម្បត្តិទាំងនោះដើម្បីធ្វើរឿងដ៏មានតម្លៃដល់សង្គម និងមនុស្សជាតិដូចជា៖
១. Warren Buffett៖ គឺជាបុរសមានជាងគេបំផុតទី ២ នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធ ៧៨,៩ ពាន់លានដុល្លារ ដោយបង្កើតឈ្មោះជាវិនិយោគិន ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរាប់សិបរួមមាន Kraft Heinz, American Express, Duracell និងសូម្បីតែ Apple ។ លោកត្រូវបានគេដាក់ឈ្មោះថា “វិនិយោគិនម្នាក់ដែលទទួលបានជោគជ័យបំផុតគ្រប់ពេល” បើយោងតាមទស្សនាវដ្ដី Forbes ជាមួយគ្នានេះដែរ Buffett គឺជាសប្បុរសជនម្នាក់ដែលមានចិត្តសប្បុរសនិងមានគំរោងបរិច្ចាគ ១០០% នៃទ្រព្យសម្បត្តិដ៏ធំធេងរបស់គាត់ដល់សប្បុរសជនផ្សេងៗនៅពេលគាត់ទទួលមរណភាពដោយមិនមានអ្វីទុកឱ្យកូនៗ របស់គាត់ទេ។ ជំនួសឱ្យការប្រគល់ប្រាក់ដល់កូនៗ របស់គាត់ម្នាក់ៗដោយផ្ទាល់ទៅក្នុងហោប៉ៅរបស់ពួកគេលោក Buffett បានសន្យាថានឹងផ្តល់ប្រាក់ចំនួនប្រហែល ២,១ ពាន់លានដុល្លារអាមេរិកដល់ភាគហ៊ុន Berkshire Hathaway ដល់របស់កូនៗ នីមួយៗជារង្វាន់សម្រាប់គ្រឹះដើម្បីសម្រេចបានជោគជ័យ។
២.Bill Gates៖ ស្ថាបនិក Miscrosoft គឺជាមហាសេដ្ឋីដែលមានចំណាប់អារម្មណ៍ និងមានផែនការប្រគល់ប្រាក់ភាគច្រើននៃទ្រព្យសម្បត្តិ ៨៩,៦ ពាន់លានដុល្លាររបស់គាត់ទៅបុព្វហេតុមនុស្សធម៌។ Gates និងភរិយា Melinda ជាម្ចាស់មូលនិធិសប្បុរសធម៌ឯកជនធំជាងគេបំផុតនៅលើពិភពលោកគឺមូលនិធិ Bill & Melinda Gates ដែលធ្វើការដើម្បីជួយមនុស្សគ្រប់រូបឱ្យមានសុខភាពល្អ និងអាចរស់នៅបានដោយសមរម្យ។ កូនទាំងបីរបស់លោកបានទទួលមរតកហ្សែនរបស់ឪពុកពួកគេ ដែលបង្ហាញអារម្មណ៍សប្បាយចិត្តនៅពេលដែលមិនបានទទួលមរតកពីឪពុករបស់ពួកគេ។ នៅក្នុងកម្មវិធី Reddit AMA ស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថាកូនៗ របស់គាត់នឹងទទួលមរតកត្រឹមតែ ១០ លានដុល្លារប៉ុណ្ណោះដែលស្មើនឹង ០.០១១១៦ ភាគរយនៃទ្រព្យសម្បត្តិរបស់គាត់។

៣. Mark Zuckerberg៖ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook ទទួលបានទ្រព្យសម្បត្តិផ្ទាល់ខ្លួនចំនួន ៧៤ ពាន់លានដុល្លារ។ បន្ទាប់ពីបានទទួលបានកូនស្រីដំបូងរបស់គាត់ឈ្មោះ Max ជាមួយភរិយា Priscilla Chan កាលពីខែធ្នូឆ្នាំ ២០១៥ Mark បានផ្សព្វផ្សាយជាសាធារណៈអំពីកំណើតរបស់កូនដោយបង្ហោះសេចក្តីប្រកាសនៅលើហ្វេសប៊ុក។ នៅក្នុងសារនោះលោក Zuckerberg បានប្រកាសថាគាត់និងភរិយារបស់គាត់នឹងបរិច្ចាគ ៩៩% នៃមរតករបស់ Max ដល់សប្បុរសធម៌ ដោយបានចាប់ផ្តើមបង្កើតកម្មវិធី Chan-Zuckerberg Initiative (CZI) ដែលមានគោលបំណងឆ្ពោះទៅរក “ ការជំរុញសក្តានុពលមនុស្ស និងលើកកម្ពស់ឱកាសស្មើគ្នា ” ។

៤.Gordon Ramsay៖ ជាម្ចាស់ភោជនីយដ្ឋានចំនួន ៤០ កន្លែងនៅជុំវិញពិភពលោក ដែលសុទ្ធសឹងតែជាភោជនីយដ្ឋានលំដាប់ខ្ពស់ទាំងអស់។ Gordon Ramsay គឺឈ្មោះធំបំផុតនៅក្នុងឧស្សាហកម្មភោជនីយដ្ឋានអង់គ្លេស មេចុងភៅល្បីឈ្មោះរូបនេះទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើកម្មវិធីទូរទស្សន៍ហើយរកចំណូលបាន ៦០ លានដុល្លាររហូតមកដល់ឆ្នាំនេះពីកម្មវិធីល្បីដូចជា “MasterChef USA, MasterChef Junior និង Hell’s Kitchen “។ ឪពុកដែលមានកូនបួននាក់មិនមានបំណងទុកទ្រព្យសម្បត្តិរបស់គាត់ឱ្យកូនៗ របស់គាត់ទេ ដោយគាត់បានផ្ដល់ឱ្យកូននូវប្រាក់កក់ ២៥% នៅលើផ្ទះល្វែងប៉ុន្តែមិនមែនផ្ទះល្វែងទាំងមូលឡើយ ដោយលោកបាននិយាយថា៖ « ខ្ញុំមានសំណាងណាស់ដែលមានអាជីពនេះអស់រយៈពេល ១៥ ឆ្នាំនៅសហរដ្ឋអាមេរិក វាបានធ្វើឱ្យខ្ញុំរកប្រាក់បានច្រើន ហើយខ្ញុំមានសំណាងណាស់ដូច្នេះខ្ញុំគោរពរាល់អ្វីដែលខ្ញុំមាន »។

៥.Simon Cowell៖ ជាអ្នកផលិតកម្មវិធីទូរទស្សន៍ និងតន្រ្តីករដែលល្បីល្បាញបំផុតដូចជាកម្មវិធី “ The X Factor, Britain’s Got Talent និង America’s Got Talent ” ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាប្រាក់បៀវត្សប្រចាំឆ្នាំរបស់គាត់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៩៥ លានដុល្លារហើយគាត់មានទ្រព្យសរុបប្រហែល ៥៥០ លានដុល្លារ។ នៅក្នុងបទសម្ភាសន៍ជាមួយ Esquire កាលពីឆ្នាំ ២០១៣ លោក Cowell បាននិយាយថា៖ « ខ្ញុំមិនជឿថានឹងបន្តពីមួយជំនាន់ទៅមួយជំនាន់ទេ កេរ្តិ៍ដំណែលរបស់អ្នកត្រូវតែមានក្ដីសង្ឃឹមថានឹងបានផ្តល់ឱកាសឱ្យមនុស្សគ្រប់គ្រាន់ ដើម្បីពួកគេអាចធ្វើបានល្អ ហើយអ្នកទុកពេលឱ្យពួកគេបង្រៀនពួកគេពីអ្វីដែលអ្នកដឹង »។ ទោះបីមិនទាន់ច្បាស់ថាតើលោកនៅតែមានជំនឿដូចគ្នា នៅពេលដែលបានសម្ភាសន៍ (បទសម្ភាសន៍ដែលត្រូវបានធ្វើឡើងមុនពេលប្រសូតកូនប្រុសរបស់លោកអេរិចនៅដើមឆ្នាំ ២០១៤) លោក Simon Cowell ត្រូវបានគេរំពឹងថានឹងបញ្ជូនទ្រព្យសម្បត្តិភាគច្រើនរបស់លោកទៅចូលរួមអភិរក្សសត្វព្រៃ និងកុមារបន្ទាប់ពីមរណភាពរបស់លោក៕

អត្ថបទ៖ លីនី


