ប្រាកដណាស់ប្រហែលជាមានរឿងជាច្រើនដែលអ្នកដឹកនាំមួយចំនួនមានដូចគ្នាដូចជា ការលើកទឹកចិត្តក្រុមរបស់ពួកគេ ការដាក់ឈ្មោះក្រុមដែលល្អបំផុត និងផ្តល់រង្វាន់ដល់សមាជិកក្រុមសម្រាប់ការឈានដល់គោលដៅរបស់ពួកគេ។ ប៉ុន្តែខណៈពេលដែលវាមើលទៅហាក់ដូចជាមិនសមហេតុផល មានរឿងមួយដែលអ្នកដឹកនាំល្អទាំងអស់គួរធ្វើដើម្បីបង្កើនសមត្ថភាពក្រុមរបស់ពួកគេ។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon លោក Jeff Bezos គឺលោកធ្វើឱ្យវាមានសុវត្ថិភាពក្នុងការបរាជ័យ គាត់គិតថាការបរាជ័យគឺជារឿងធម្មតា។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺនៅក្នុងលិខិតថ្មីរបស់គាត់ដែលផ្ញើរទៅកាន់ម្ចាស់ភាគហ៊ុនគាត់បាននិយាយថា៖ « ប្រសិនបើទំហំនៃការបរាជ័យរបស់អ្នកមិនរីកលូតលាស់ អ្នកនឹងមិនអាចបង្កើតទំហំសូម្បីតែប៉ុនម្ជុលបានទេ » ឬ អាចនិយាយម្យ៉ាងទៀតថា « ប្រសិនបើអ្នកមិនបរាជ័យច្រើនទេ អ្នកនឹងមិនចាប់យកឱកាសធំដុំបានទេ »។ ចំពោះការលើកឡើងនេះ Jeff Bezos បានបង្ហាញថា៖
ការបរាជ័យនាំទៅរកភាពជោគជ័យ៖ នៅពេលអ្នកដឹកនាំជំរុញក្រុមរបស់ពួកគេឱ្យអនុវត្តបានល្អប្រសើរដោយធ្វើឱ្យវាបរាជ័យក្នុងការបរាជ័យ នោះមិនមែនមានន័យថាពួកគេចង់ទទួលបានបរាជ័យ ឬ មិនមានបញ្ហាក្នុងការទទួលបរាជ័យនោះទេ ហើយគោលដៅរបស់ពួកគេមិនដែលទទួលបរាជ័យនោះដែរ ដោយឡែកគោលដៅរបស់អ្នកដឹកនាំគឺផ្ដល់ឱ្យសមាជិកនូវសេរីភាពក្នុងការបង្កើតគំនិតធំៗ ដោយមិនចាំបាច់ខ្លាចបរាជ័យ។ ក្រុមហ៊ុនដែលមិនអនុញ្ញាតឱ្យមានលទ្ធភាពនៃការបរាជ័យ នឹងទទួលបាននូវវប្បធម៌មិនស្ថិតស្ថេរចំពោះភាពឥតខ្ចោះ និងភាពឆេវឆាវ។ ម៉្យាងទៀតក្រុមហ៊ុនដែលធ្វើឱ្យវាមានសុវត្ថិភាពក្នុងការសាកល្បងសូម្បីតែនៅពេលពួកគេបរាជ័យក៏ដោយ ក៏បញ្ចប់ការជំរុញដំណើរការច្នៃប្រឌិត ហើយរកឃើញថាខ្លួនបានរៀនពីអ្វីដែលមិនដំណើរការ។
ការបរាជ័យធ្វើឱ្យអ្នកក្លាយជាមនុស្សពិតប្រាកដ៖ មនុស្សពិតប្រាកដតែងតែបរាជ័យនៅក្នុងរឿងដែលពួកគេបានធ្វើ ហើយមេដឹកនាំតែងតែត្រូវបានល្បួងឱ្យលាក់ភាពបរាជ័យរបស់ខ្លួនឆ្ងាយពីក្រសែភ្នែកក្រុមរបស់ពួកគេ ប៉ុន្តែការទទួលស្គាល់ការបរាជ័យធ្វើឱ្យពួកគេក្លាយជាការពិត។ អ្នកដឹកនាំដែលមានឆន្ទៈធ្វើជាមនុស្សពិតប្រាកដដែលផ្ដល់នូវការជំរុញទឹកចិត្ត និងជួយក្រុមរបស់ពួកគេអោយរៀនសូត្របានកាន់តែប្រសើរពីការបរាជ័យ ហើយប្រែក្លាយវាទៅជារបស់ដែលមានតម្លៃ។ ហើយអ្នកដឹកនាំដែលឱបក្រសោបសមាជិកក្រុមរបស់ពួកគេសូម្បីតែពេលពួកគេបរាជ័យក៏ជំរុញឱ្យមានភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តដែលជំរុញឱ្យសមាជិកក្រុមខិតខំឱ្យអស់ពីសមត្ថភាពក្នុងការធ្វើកិច្ចការផងដែរ៕
អត្ថបទ៖ លីនី


