និទានខ្លី៖ នៅថ្ងៃមួយឪពុកដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនម្នាក់បាននាំកូនប្រុសរបស់ខ្លួនទៅកំសាន្តនៅក្នុងភូមិ ដើម្បីចង់បង្ហាញកូនរបស់គាត់ពីរបៀបដែលអ្នកក្ររស់នៅ ដោយចំណាយពេលនៅក្នុងកសិដ្ឋានរបស់គ្រួសារក្រីក្រមួយ។ នៅពេលដែលត្រលប់មកវិញ ឪពុកបានសួរទៅកាន់កូនប្រុសរបស់គាត់ថា៖ ” តើដំណើរកំសាន្តថ្ងៃនេះយ៉ាងម៉េចដែរ? ”
កូនក៏បានឆ្លើយថា ” វាពិតជាអស្ចារ្យណាស់ ”
បន្ទាប់មកឪពុកសួរបន្ថែមទៀត ” តើកូនបានឃើញពីររបៀបរស់នៅរបស់អ្នកក្រទេ? ”
កូនក៏បានឆ្លើយ ” បាទ! ប្រាកដណាស់ ”
លឺដូច្នេះឪពុកក៏សួរទៀត ” អញ្ចឹងប្រាប់ប៉ាមកមើល! តើកូនបានរៀនសូត្រពីអ្វីខ្លះនៅក្នុងដំណើរកំសាន្តនេះ? ”
កូនប្រុសក៏បានឆ្លើយភ្លាមៗថា ” ពួកយើងចិញ្ចឹមឆ្កែ ១ ក្បាល ពួកគេចិញ្ចឹមឆ្កែ ៤ ក្បាល យើងមានអាងហែលទឹក តែគេមានទន្លេ យើងទិញអាហារសម្រាប់ញ៉ាំ ប៉ុន្តែពួកគេដាំដុះអាហារដោយខ្លួនឯង យើងមានអំពូលភ្លើងគោមនៅក្នុងសួន ពួកគេមានផ្កាយ យើងជញ្ជាំងការពារសុវត្ថិភាពយើង ពួកគេមានមិត្តភក្កិ និងញាតិមិត្តការពារពួកគេ ពួកយើងមានទូរទស្សន៍សម្រាប់មើល តែពួកគេចំណាយពេលជាមួយគ្រួសារ ពួកយើងមានពិភពលោក ពួកគេមានព្រះ ”
និយាយចប់កូនប្រុសក៏បន្ថែមមួយម៉ាត់ចុងក្រោយ ” អរគុណប៉ា! ដែលបានបង្ហាញកូនឱ្យដឹងថារាល់ថ្ងៃពួកយើងក្រដល់កម្រិតណា ” លឺដូច្នេះ បុរសជាឪពុកហាក់អួលដើមកនិយាយអ្វីមិនរួច។
ដំបូន្មាននៃរឿង៖ មានលុយច្រើនមិនមែនបានន័យថាយើងជាអ្នកមាន ផ្ទុយទៅវិញមានតែភាពសាមញ្ញ សេចក្ដីស្រលាញ់ មេត្តាធម៌ មិត្តភាព តម្លៃគ្រួសារ និងទំនាក់ទំនងរបស់យើងជាមួយព្រះប៉ុណ្ណោះ ដែលធ្វើឱ្យជីវិតរបស់យើងមាន។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្ដិរបស់ខ្លួន តែបាត់បង់ជីវិតតើនឹងមានប្រយោជន៍អ្វី? ដូច្នេះត្រូវរីករាយនូវអ្វីដែលអ្នកមាននៅក្នុងជីវិត៕


អត្ថបទ៖ លីនី


