ចិននឹងជំរុញគោលនយោបាយដើម្បីទាក់ទាញក្រុមហ៊ុនផលិតបច្ចេកវិទ្យាខ្ពស់ ឱ្យស្ថិតក្នុងសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក
សេដ្ឋកិច្ច
August 12, 2019
Chan Sreyny
ប៉េកាំង៖ ក្រោយពេលដែលការនាំចេញត្រលប់មកកើនឡើងវិញនៅក្នុងខែកក្កដា ប្រទេសចិនបានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងបង្កើតលក្ខណៈពិសេសដើម្បីជំរុញ និងទាក់ទាញក្រុមហ៊ុនផលិតបច្ចេកវិទ្យាខ្ពស់ ដើម្បីក្លាយជាសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក។ នៅក្នុងនោះផងដែរក្រសួងពាណិជ្ជកម្មបានរពឹងថាបរិមាណនៃការនាំចេញនឹងកើនឡើងយ៉ាងឆាប់រហ័សនៅឆមាសទី ២ នៃឆ្នាំ ២០១៩ នេះ។
ដើម្បីសម្រេចបានគោលដៅនេះប្រទេសចិនបានឲ្យដឹងថាខ្លួននឹងអនុវត្តគោលនយោបាយពន្ធពិសេសមួយនៅក្នុងតំបន់ពាណិជ្ជកម្មសេរីសៀងហៃ ដែលបានពង្រីកថ្មីដោយផ្តល់អាជ្ញាប័ណ្ណនាំចូលប្រេងឆៅដល់ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តល់គោលនយោបាយអនុគ្រោះពន្ធសម្រាប់ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការផ្នែកជំនាញកែច្នៃសិប្បនិម្មិត អាកាសចរណ៍ស៊ីវិល គ្រឿងអេឡិចត្រូនិច និងវិស័យជីវបច្ចេកវិទ្យា៕
អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


