កាលពី ១៥ឆ្នាំមុន លោក Mark Zuckerbeg បបួលមិត្តភក្តិ ៥នាក់ មកបន្ទប់គាត់ដើម្បីពិភាក្សាបង្កើតអាជីវកម្មហ្វេសបុក មានតែមិត្តភក្តិ ២ នាក់ទេ ដែលមក ពេលនេះពួកគេជាមហាសេដ្ឋីជាមួយនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ
បុគ្គលជោគជ័យ
August 10, 2019
Chan Sreyny
តើអ្នកដឹងទេថាកាលពី ១៥ ឆ្នាំមុនលោក Mark Zuckerbeg ស្ថាបនិកដែលបង្កើតក្រុមហ៊ុនហ្វេសប៊ុកបានបបួលមនុស្ស ៥ នាក់ទៅបន្ទប់របស់គាត់ ដែលស្នាក់នៅក្នុងសាកលវិទ្យាល័យ Harvard ដើម្បីនិយាយពីឱកាសអាជីវកម្មទៅលើហ្វេសប៊ុក។ ប៉ុន្តែនៅពេលនោះ មានតែមនុស្សពីរនាក់ប៉ុណ្ណោះ ដែលបានទៅជួបគាត់ហើយទទួលយកនូវការចូលរួមអាជីវកម្មនោះ។
មកទល់បច្ចុប្បន្នអ្នកទាំងពីរជាមហាសេដ្ឋីជាមួយទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយលោក Dustin Moskovitz មានទឹកប្រាក់ជាង ៦,៥ ពាន់លានដុល្លារ និងលោក Eduardo Saverin មានចំនួនជាង ៣,៤ ពាន់លានដុល្លារ។ តើអ្វីដែលជាមេរៀនសម្រាប់មនុស្ស ៣ នាក់ទៀត និងសម្រាប់យើងគ្រប់គ្នា?
« នៅពេលដែលមិត្តភក្កិនិយាយជាមួយអ្នក អំពីឱកាសនៃការធ្វើអាជីវកម្ម សូមស្ដាប់ ហើយបើកគំនិតគិតឱ្យបានច្បាស់ ប្រសិនបើគាត់មករកអ្នក គាត់ប្រាកដជាមើលឃើញអ្វីម្យ៉ាងដ៏អស្ចារ្យដែលអ្នក ដែលមាន »៕






ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


