នៅពេលដែលយើងដាក់កង្កែបទៅក្នុងឆ្នាំងមួយដែលមានទឹក បន្ទាប់មកចាប់ផ្ដើមកំដៅទឹកឲ្យក្ដៅ កង្កែបនឹងកែប្រែសីតុណ្ហភាពរាងកាយរបស់វា ជាមួយនឹងកំដៅទឹកដែលកំពុងកើនឡើង។ នៅពេលដែលទឹកឈានដល់កម្រិតក្ដៅខ្លាំង កង្កែបក៏សម្រេចចិត្តលោតចេញពីឆ្នាំងដោយសារតែមិនអាចសម្របខ្លួនបានទៀត ប៉ុន្តែកង្កែបមិនអាចធ្វើបានទេ ទោះបីជាវាខំព្យាយាមយ៉ាងណាក៏ដោយ ព្រោះវាបានបាត់បង់កម្លាំងទាំងអស់នៅពេលដែលវាខំសម្របខ្លួន ជាមួយនឹងសីតុណ្ហភាពទឹកដែលកំពុងកើនឡើងអស់ទៅហើយ ភ្លាមៗនោះកង្កែបក៏ងាប់។
ដូច្នេះតើអ្វីដែលជាមូលហេតុធ្វើឱ្យកង្កែបងាប់?
បើគិតពីចំណុចនេះ មនុស្សជាច្រើននឹងគិតថាទឹកពុះ ប៉ុន្តែការពិតអ្វីដែលធ្វើឱ្យកង្កែបងាប់គឺ អសមត្ថភាពរបស់កង្កែប ក្នុងការសម្រេចថាពេលណាដែលត្រូវលោតចេញ។ សម្រាប់មនុស្សក៏ដូចគ្នា នៅក្នុងជីវិតរស់នៅយើងទាំងអស់គ្នាត្រូវសម្របខ្លួនជាមួយមនុស្សនិងស្ថានភាព ប៉ុន្តែយើងត្រូវប្រាកដថាពេលណាយើងត្រូវសម្របខ្លួន និងពេលណាយើងត្រូវបន្តដំណើរទៅមុខទៀត។ មានពេលខ្លះដែលយើងត្រូវប្រឈមមុខនឹងស្ថានភាព និងចាត់វិធានការសមស្របមួយ។ ប្រសិនបើយើងអនុញ្ញាតឱ្យនរណាម្នាក់កេងប្រវ័ញ្ចយើង នោះរាងកាយ, អារម្មណ៍, ហិរញ្ញវត្ថុ, ខាងវិញ្ញាណ ឬខាងសតិអារម្មណ៍របស់យើងនឹងបន្តធ្វើដូច្នេះ។ ដូចនេះយើងត្រូវចាំថាពេលដែលល្អបំផុតសម្រាប់ផ្លាស់ប្ដូរ និងបន្តទៅមុខទៀត គឺពេលដែលយើងនៅតែមានកម្លាំងខ្លាំង៕



