យោងតាមវិទ្យាស្ថានជាតិស្ថិតិនិងជំរឿន (INDEC) បានឱ្យដឹងថាផលិតកម្មឧស្សាហកម្មបានបន្តធ្លាក់ចុះនៅក្នុងប្រទេសអាហ្សង់ទីនដោយបានធ្លាក់ចុះ ៩.៤% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ។ ជាមួយគ្នានេះនៅក្នុងខែមិថុនាកន្លងទៅ វិស័យផលិតកម្មបានធ្លាក់ចុះ ១.៨% ក្នុងរយៈពេលពីមួយខែទៅមួយខែ ដែលភាគច្រើនដោយសារតែកម្រិតទិន្នផលទាបដូចជា រថយន្ត និងយានយន្តដឹកជញ្ជូន វាយនភ័ណ្ឌ សម្លៀកបំពាក់ ផលិតផលដែកក៏ដូចជាគ្រឿងម៉ាស៊ីន និងឧបករណ៍។
នៅក្នុងនោះដែរការផលិតរថយន្តនៅក្នុងខែមិថុនាធ្លាក់ចុះ ២៩.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយវាយនភ័ណ្ឌ សម្លៀកបំពាក់ស្បែក និងស្បែកជើងបានធ្លាក់ចុះ ១៣.៤% ចន្លោះពេលពីមួយឆ្នាំទៅមួយឆ្នាំ។ ការធ្លាក់ចុះនេះក៏ត្រូវបានគេមើលឃើញនៅក្នុងវិស័យផ្សេងទៀតរួមមាន រ៉ែសុទ្ធមិនមានលោហធាតុធ្លាក់ចុះ ៨.២% លោហៈធាតុធ្លាក់ចុះ ៤.៦% ផលិតផលដែក ១១.៨% ឧបករណ៍និងគ្រឿងម៉ាស៊ីនធ្លាក់ចុះ ៩.១% នេះបើយោងតាមរបាយការណ៍របស់ INDEC៕

អត្ថបទ៖ លីនី


