តម្លៃសាច់ជ្រូករបស់ប្រទេសចិន នឹងឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០១៩ ដោយសារជំងឺប៉េសជ្រូករបស់អាហ្រ្វិក និងតម្រូវការកាន់តែច្រើន
សេដ្ឋកិច្ច August 6, 2019 Chan Sreyny

យោងតាមរបាយការណ៍របស់ Rabobank បានឲ្យដឹងថាតម្លៃសាច់ជ្រូករបស់ប្រទេសចិននឹងឈានដល់កម្រិតមួយនៅត្រឹមត្រីមាសទី ៤ នៃឆ្នាំ ២០១៩ ដោយសារផលប៉ះពាល់នៃជំងឺប៉េសជ្រូករបស់អាហ្រ្វិកលើផលិតកម្មក្នុងស្រុក ទោះបីជាការនាំចូលនៅតែបន្តកើនឡើងក៏ដោយ។ ក្រសួងកសិកម្ម និងកិច្ចការជនបទបានឲ្យដឹងថាតម្លៃសាច់ជ្រូកបានកើនឡើងជិត ៣០% នៅក្នុងខែមិថុនាបើប្រៀបធៀបទៅនឹងឆ្នាំមុននេះ ដោយការរីករាលដាលនៃជំងឺប៉េសអាហ្វ្រិកបានបង្ហាញថាគ្មានសញ្ញានៃការធ្លាក់ចុះ ដែលធ្វើឱ្យផលិតកម្មក្នុងស្រុកក៏មិនធ្លាក់ចុះដូចគ្នា។

យ៉ាងណាមិញតម្លៃសាច់ជ្រូក និងជ្រូកក្នុងប្រទេសចិនអាចនឹងបំបែកកំណត់ត្រាខ្ពស់កាលពីឆ្នាំ២០១៦ នៅត្រឹមត្រីមាសទី៤ នេះ មិនតែប៉ុណ្ណោះតម្លៃសម្រាប់សាច់ផ្សេងទៀតរួមទាំងសាច់មាន់ ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងដោយដាក់សម្ពាធបន្ថែមលើការចំណាយតាមតម្រូវការរបស់អតិថិជនចិនផងដែរ។ តាមការព្យាករតម្លៃលក់ដុំសម្រាប់សាច់ជ្រូកនឹងឡើងដល់ ៣០ យ័ន (៤,៣៦ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ខណៈសត្វជ្រូកព្រៃឡើងដល់ ២២ យ័ន ដោយតម្លៃលក់ដុំសម្រាប់សាច់ជ្រូកកាលពីខែមិថុនាមានចំនួន ២១,៥៩ យន់ក្នុងមួយគីឡូក្រាម។

គួរបញ្ចាក់ផងដែរថាដោយសារតែប្រទេសចិន គឺជាអ្នកផលិត និងអ្នកទទួលទាសាច់ជ្រូកធំជាងគេបំផុតនៅលើពិភពលោក ផលប៉ះពាល់ដ៏សាហាវនៃជំងឺប៉េសជ្រូកនៅអាហ្វ្រិកបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារពិភពលោកសម្រាប់សាច់ជ្រូក និងទំនិញពាក់ព័ន្ធ។ លើសពីនេះតម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិនបានកើនឡើង ២.៧% នៅក្នុងខែមិថុនាបើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជំរុញអោយតម្លៃអាហារកាន់តែខ្ពស់ឡើងថែមមួយកម្រិតទៀតដូចជាសាច់ជ្រូក និងផ្លែឈើជាដើម។ ហើយចាប់តាំងពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកដំបូងបង្អស់នៅខេត្ត Liaoning កាលពីខែសីហាឆ្នាំ ២០១៨ ជំងឺនេះបានប៉ះពាល់ដល់សត្វពាហនៈនៅទូទាំងប្រទេសដែល បង្ខំឲ្យប្រទេសចិនបណ្តេញសត្វជ្រូកជាង ១,១ លានក្បាល ក្នុងចំនួនសរុបប្រមាណ ៣៥០ លានក្បាល ដែលជាកត្តាធ្វើឲ្យកង្វះការផ្គត់ផ្គង៕

អត្ថបទ៖ លីនី