រួសរាន់ឡើង! ក្រុមហ៊ុនធំៗចំនួន១១ ផ្ដល់ឪកាសការងារជិត ២០០០ កន្លែងដល់សិស្សនិស្សិតនៅពាក់កណ្ដាលខែសីហានេះ
សេដ្ឋកិច្ច August 3, 2019 Chan Sreyny

ភ្នំពេញ៖ ឱកាសការងារចំនួន ១,៧៨៣កន្លែង កំពុងរង់ចាំសិស្ស-និស្សិត អ្នកស្វែងរកការងារ និងអ្នកមានបំណងផ្លាស់ប្តូរការងារថ្មី ដោយអ្នកដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងក្រុមហ៊ុនធំៗចំនួន១១ ក្នុងវេទិកាការងារនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះផងដែរក្រុមហ៊ុនធំៗដែលចូលរួមជ្រើសរើសកម្លាំងពលកម្មរួមមាន៖ Super Duper , Chip Mong Group , Ming Wuoy Group , Modern Intergrated Service , BS Land and Home , MJQ Education , Hattha Kaksekar Limited , WB Finance Cambodia , Asianerial Advisory Int co., ltd. , Noyakong Group , និង Brown Coffee and Bakery។ ដូចនេះសម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ត្រូវត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ