វៀតណាមរកចំណូលបានជិត ៣ ពាន់លានដុល្លារពីការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ ត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះ
សេដ្ឋកិច្ច August 2, 2019 Chan Sreyny

វៀតណាម៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថាប្រទេសវៀតណាមរកចំណូលបានប្រហែល ២៧,៣ ពាន់លានដុល្លារ ពីការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយការនាំចេញភាគច្រើនទៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានប្រកាសពីមួយឆ្នាំទៅមួយឆ្នាំកើនឡើង ៣.២% ប្រចាំឆ្នាំនេះ។ ដោយឡែក​ក្នុងខែកក្កដាឆ្នាំនេះវៀតណាមទទួលបានចំណូល ៣,៨ ពាន់លានដុល្លារអាមេរិក ពីការលក់ផលិតផលទៅក្រៅប្រទេស ធ្លាក់ចុះ ១.៩% បើធៀបនឹងខែកក្កដាឆ្នាំ ២០១៨ ។

ចំពោះការនាំចូលគិតចាប់ពីខែមករា ដល់ខែកក្កដាប្រទេសវៀតណាមក៏បានចំណាយប្រាក់ជិត ៧,១ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលទូរស័ព្ទ និងគ្រឿងបន្លាស់ ដោយបង្ហាញឲ្យឃើញពីការធ្លាក់ចុះ ៤.៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៨ ប្រទេសវៀតណាមរកចំណូលបាន ៥០ ពាន់លានដុល្លារអាមេរិក ក្នុងការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ ដែលជាចំណូលបានមកពីការនាំចេញធំបំផុតក្នុងចំណោមមុខទំនិញនាំចេញរបស់វៀតណាមកើនឡើង ១០.៥% ធៀបនឹងឆ្នាំ ២០១៧ និងជាង ២០% នៃប្រាក់ចំណូលពីការនាំចេញសរុបនេះបើយោងតាមការិយាល័យស្ថិតិទូទៅ៕

អត្ថបទ៖ លីនី