សេដ្ឋកិច្ចប៊្រុយណេនឹងកើនឡើង ២.១%​ ក្នុងឆ្នាំនេះ ដោយសាររងផលប៉ះពាល់តិចតួចបំផុតពីការធ្លាក់ចុះតម្លៃប្រេង និងជម្លោះពាណិជ្ជកម្មពិភពលោក
សេដ្ឋកិច្ច August 3, 2019 Chan Sreyny

យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ដែលជាក្រុមស្រាវជ្រាវក្នុងតំបន់បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចព្រុយនេនៅឆ្នាំនេះនឹងកើនឡើង២.១​% ក្នុងឆ្នាំ២០១៩ តាមរយៈការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃអាស៊ានបូកបីដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។ក្នុងនោះផងដែររបាយការណ៍នេះក៏ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ស៊ុលតង់សម្រាប់ឆ្នាំក្រោយក្នុងអត្រា ២.០% ដោយសារតែការចាប់ផ្តើមប្រតិបត្តិការដែលរំពឹងថា នឹងធ្វើនៅចុងឆ្នាំនេះសម្រាប់រោងចក្រចម្រាញ់ប្រេង និងគីមីឥន្ធនៈរបស់ក្រុមហ៊ុន Hengyi ឧស្សាហកម្ម Sdn Bhd ដែលជាការបណ្តាក់ទុនរួមគ្នារវាងចិន និងប្រ៊ុយណេ ក៏ដូចជាលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំងថែមទៀត។

ទន្ទឹមនឹងការកើនឡើងនេះប្រភពដដែលក៏បានឲ្យដឹងថាសេដ្ឋកិច្ចប្រ៊ុយណេ និងជួបហានិភ័យធំៗក្នុងរយៈពេលខ្លី ដែលនឹងកើតឡើងភាគច្រើនពីកត្តាក្នុងស្រុក ទៅនឹងលទ្ធផលលើវិស័យប្រេង និងឧស្ម័នដែលជាការពឹងផ្អែកខ្ពស់របស់ប្រទេសនេះ។ ដោយឡែកទោះបីជាការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រេង និងឧស្ម័ននៅក្នុងទីផ្សារពិភពលោកក៏ពិតមែន ក៏ផ្ដល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់សេដ្ឋកិច្ច ជាពិសេសការរងផលប៉ះពាល់តិចតួចពីជំម្លោះពាណិជ្ជកម្មពិភពលោក ដោយសារតែការចូលរួមក្នុងខ្សែសង្វាក់តម្លៃពិភពលោករបស់ប្រ៊ុយណេស្ថិតក្នុងកម្រិតទាបនៅឡើយ៕

អត្ថបទ៖ លីនី​