ត្រឹមរយៈពេល ៧ ខែដំបូង អាជីវកម្មដែលបង្កើតថ្មីនៅក្នុងប្រទេសវៀតណាមមានចំនួនរហូតដល់ ៧៩,៣០០ សហគ្រាស ដែលជាកំណើនខ្ពស់បំផុត
សេដ្ឋកិច្ច August 2, 2019 Chan Sreyny

វៀតណាម៖ ក្នុងរយៈពេល ៧ ខែ​កន្លងមកនេះដោយគិតចាប់ពីខែមករា ដល់ខែ កក្កដាអាជីវកម្មដែលទើបបង្កើតថ្មីនៅក្នុងប្រទេសវៀតណាម​មានចំនួនរហូតដល់ ៧៩,៣០០ សហគ្រាសដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៩៩៩,៤ ពាន់ពាន់លានដុង (៤២,៩៧ ពាន់លានដុល្លារ) ពោលគឺកើនឡើងប្រចាំឆ្នាំ ៤.៦% និង ២៩.៦% ពីមួយខែទៅមួយខែ។ ជាមួយគ្នានេះដើមទុនចុះបញ្ជីជាមធ្យមរបស់ក្រុមហ៊ុនដែលទើបបង្កើតថ្មីមានចំនួន ១២,៦ ពាន់លានដុង កើនឡើង ២៣.៩% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងនោះផងដែរសហគ្រាសដែលបន្តប្រតិបត្តិការឡើងវិញមានចំនួន ២៤,៣០០ កើនឡើង ២៩.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងវិស័យសេដ្ឋកិច្ចមានសហគ្រាសចំនួន ១,១០០ ត្រូវបានបង្កើតឡើងនៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងវារីវប្បកម្មចំនួន ២១៦០០ នៅក្នុងឧស្សាហកម្ម និងសំណង់ ៥៦,៦០០ ផ្នែកសេវាកម្មដោយស្មើនឹង ១.៤% ហើយ ២៧.២% និង ៧១.៤% នៃសហគ្រាសដែលបានបង្កើតថ្មី៕

អត្ថបទ៖ លីនី​