រយៈពេល០៧ខែឆ្នាំនេះ ភ្ញៀវបរទេសមកលេងតំបន់អង្គរមានជិត១.៤លាននាក់ រកចំណូលបានជាង៦២លានដុល្លារ
សេដ្ឋកិច្ច August 1, 2019 Chan Sreyny

យោងតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរដែលបានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៩នេះ ចំណូលសរុបដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៦,៥៨០,៥៩៨ ដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ធ្លាក់ចុះ ១៩.៨៨% ក្នុងចំនួនភ្ញៀវទេសចរបរទេសសរុប ១៤៩,២៦៥ នាក់ ដែលធ្លាក់ចុះ ១៩.៧០%។

ដូច្នេះក្នុងរយៈពេល ៧ខែ នៃឆ្នាំ ២០១៩ នេះចំនួនភ្ញៀវទេសចរបរទេសសរុប ដែលចូលមកទស្សនារមណីយដ្ឋានអង្គរមានចំនួន ១,៣៩៣,៧១២ នាក់ ដែលធ្លាក់ចុះ ៩.៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ ក្នុងនោះផងដែរចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវសរុបមានចំនួន ៦២,៣១០,១៥៩ ដុល្លារអាមេរិកដែលធ្លាក់ចុះ ១០.៥៦% ហើយក្នុងរយៈពេលដូចគ្នានេះទឹកប្រាក់ដែលបានឧបត្ថម្ភចូលទៅមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាមានចំនួនសរុបចំនួន ២,៧៨៧,៤២៤ដុល្លារ៕

អត្ថបទ៖លីនី