កាលពីពេលថ្មីៗនេះ គណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាសេដ្ឋកិច្ចរបស់អាមេរិកឡាទីននឹងកើនឡើងត្រឹម ០.៥% នៅឆ្នាំនេះពោលគឺទាបជាង ១.៣% ដែលបានគ្រោងទុកនៅក្នុងខែមេសា។ លោក Alicia Barcena លេខាធិការប្រតិបត្តិនៃគណៈកម្មាធិសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិសម្រាប់អាមេរិកឡាទីននិងតំបន់ការីបៀន (CEPAL) បានបន្ថែមថាតំបន់នេះត្រូវបានជាប់គាំងនៅក្នុងភាពមិនប្រាកដប្រជា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចអស់រយៈពេល ៥ឆ្នាំមកហើយ ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំង។
គួររំលឹកផងដែរថា បញ្ហានៅតំបន់នេះគឺបណ្តាលមកពីការដួលរលំនៃសេដ្ឋកិច្ចរបស់ប្រទេស Venezuela ដែលបានធ្លាក់ចុះ ២៣% នៅឆ្នាំនេះដោយសារស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចអស់រយៈពេល ៥ មកហើយ មិនតែប៉ុណ្ណោះមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថាអតិផរណារបស់ខ្លួននឹងកើនឡើងដល់ ១០% នៅឆ្នាំនេះ។ យ៉ាងណាមិញប្រទេសដែលរងគ្រោះដោយវិបត្តិនេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការអនុវត្តរបស់អាមេរិកខាងត្បូង ដែលនឹងរងផលប៉ះពាល់ដោយសារការធ្លាក់ចុះ ១.៨% នៃសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនផងដែរ។
យោងតាមរបាយការណ៍របស់ CEPAL បានបង្ហាញថា “ មិនដូចឆ្នាំមុនៗ ការធ្លាក់ចុះនឹងមានជាទូទៅហើយនឹងប៉ះពាល់ដល់ទៅ ២១ ប្រទេសក្នុងចំណោម ៣៣ ប្រទេសនៅអាមេរិកឡាទីន និងតុំបន់ការីបៀន” ។ ក្នុងនោះផងដែរអាមេរិកខាងត្បូងនឹងជួបស្ថានភាពដ៏អាក្រក់បំផុតជាមួយនឹងកំណើនរំពឹងទុកដែលមានត្រឹមតែ ០.២% ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងអាមេរិកខាងជើងមានចំនួន ២.៩% និង ២.១ នៅតំបន់ការីបៀន។ ខណៈពេលដែលបណ្តាប្រទេសអាមេរិកខាងត្បូងមួយចំនួនរំពឹងថា នឹងទទួលបានកំណើនប្រកបដោយភាពរឹងមាំដូចជា ប្រទេសប៉េរូ (៣.២%) កូឡុំប៊ី (៣.១%) និងស៊ីលី (២.៨%) ហើយប្រទេសប្រេស៊ីល ដែលមានសេដ្ឋកិច្ចធំជាងគេនៅទ្វីបអាហ្វ្រិកកំពុងទប់ប្រទេសផ្សេងទៀតជាមួយនឹងកំណើនខ្សោយ ០.៨% ផងដែរ។
គួរបញ្ជាក់ផងដែរថា ការធ្លាក់ចុះតម្លៃទំនិញដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចអាមេរិកឡាទីន និងកង្វះសកម្មភាពនៅក្នុងទីផ្សារផ្ទៃក្នុងបានធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ធ្លាក់ចុះ ដោយបានកើនឡើងត្រឹមតែ ០.៩% នៅឆ្នាំ ២០១៨ ។ ហើយនៅភាគខាងជើងបង្ហាញពីការកើនឡើងតិចតួចនៃសេដ្ឋកិច្ចរបស់ម៉ិកស៊ិកដែលមានត្រឹមតែ ១% នៅពេលមានភាពតានតឹងជាមួយប្រទេសជិតខាងនៅភាគខាងជើងសហរដ្ឋអាមេរិក៕
អត្ថបទ៖ លីនី


